ចូលរួមត្រេកអរ!! ទីបំផុតក្មេង​ស្រី​ដែលបានបាត់ខ្លួន​ ពេលនេះ​បានរកឃើញនិងមកដល់កន្លែងសុវត្ថិភាពហើយ​

144

កាលពី​ថ្ងៃ​ទី​១៥​ ខែវិច្ចិកា​​ ឆ្នាំ​២០១៩​ មានករណី​បាត់ក្មេងស្រីម្នាក់​ ដោយមាន​ស្រ្តី​ម្នាក់​បាន​នាំយកទៅ​ ក្រោយ​មកក៏មាន​លោក​ពូម្នាក់បាន​បង្ហោះដំណឹងនេះតាម​រយៈ​បណ្ដាញ​សង្គម​ ដោយគាត់មាន​គណនី​ហ្វេសប៊ុក​​ឈ្មោះ​ ផាន់​ សារឿន​ បានធ្វេីការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«ជួយស៊ែរបន្ទាន់ផង! នាងខ្ញុំឈ្មោះ​ ប៉ិ មានទីលំនៅរស់នៅភូមិកំបូល​ បានបាត់កូនស្រីឈ្មោះ សុខ​ ពីន អាយុមួយខួបកន្លះ។

កូនស្រីរបស់នាងខ្ញុំបាត់ខ្លួននៅវេលាម៉ោង 8ព្រឹក ត្រូវនឹងថ្ងៃសុក្រទី15 ខែវិច្ឆិកា​ ឆ្នាំ2019 បាត់នៅភូមិកំបូល។​ ភិនភាគរបស់កូនស្រីដែលបានបាត់ខ្លួនពាក់អាវពណ៌លឿងដៃវែង។ កូនរបស់នាងខ្ញុំដែលត្រូវបាត់ដោយសារតែអ្នកមើលថែក្មេងបានលួចយកទៅ។ អ្នកមើលថែឈ្មោះ​ ថុនា អាយុ 27ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ម្ដាយរបស់ជនសង្ស័យមានឈ្មោះ​ យី រី​ បើបងប្អូនបានប្រទះឃើញក្មេងស្រីដូចបានរៀបរាប់មកខាងលើ​ សូមជួយផ្ដល់ព័ត៌មានមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 093 43 31 76​ ដោយក្ដីអនុគ្រោះ​»។ ក្រោយ​ពីមានការ​ប្រកាសស្វែងរកនៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​មានការ​ស៊ែរយ៉ាងច្រេីន​លេីសលប់រួចមក​ រហូត​មកដល់យប់​មិញ​នេះ​ ក៏មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Menea Chim បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«រកឃើញក្មួយស្រីហើយ អរគុណលោកពូ ដែលបានយកក្មួយស្រីខ្ញុំទៅឲ្យប៉ូលីស។​ គាត់ជាអ្នកទិញក្មេងស្រីហ្នឹង គាត់មិនដឹងថាក្មេងហ្នឹង ត្រូវគេចាប់ ក៏ទិញក្នុងតម្លៃ៤០មុឺន​រៀលនៅខេត្តកំពត។​ នៅពេលដឹងដំណឹង ថាក្មេងហ្នឹងត្រូវគេតាមរក ក៏យកទៅឲ្យប៉ូលិស។​ ឥឡូវឪពុកម្ដាយកំពុងទៅយកកូនហើយ​ ត្រេកអរណាស់ដែលបានឃើញក្មួយ»។

ជាមួយ​គ្នានេះ​ដែរ​ ក៏មាន​គណនី​ហ្វេសបុក​មួយ​ផ្សេង​ទៀត​ដែលមានឈ្មោះ​ Yunil Nut ក៏បាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ដែរថា៖«ក្មួយស្រីបានមកដល់កន្លែងសុវត្តិភាពហើយ អគុណច្រើនដល់សមត្ថកិច្ចពាក់ព័ន្ធ នឹងបងប្អូនតាមបណ្ដាញសង្គមហ្វេសបុក។ (ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត)។