គណនីហ្វេសប៊ុកឈ្មោះ Chan Tola បានបង្ហោះសំណេរមួយថា៖ អ្នកជំងឺ អនាថាម្នាក់ មិនមានបងប្អូនមកមេីលថែទាំប្រហែលជាមួយខែដេកសំរាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គាត់ហេីមជេីងនឹងមានជំងឺធ្ងន់ធ្ងរដេីរទៅណាមិនរួច
បន្ទរបង់នៅនិងកន្លែង។ ល។គាត់ពិតជាមានសំណាងបានជួបអ្នកគ្រូពេទ្យចិត្តធម៌មេីលថែរក្សា អោយបាយទឹក និងអោយថ្មាំលេបទេីបអ្នកជំងឺជាសះស្បើយត្រឡប់ទៅស្រុកគាត់វិញ (ជនជាតិថៃ)បេីមិនមានអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតេីអ្នកជំងឺម្នាក់
នេះប្រហែលជាស្លាប់បាត់បង់ជិវិតទៅហេីយ។ អ្នកទាំងអស់គ្នាដឹងទេថាអ្នកគ្រូពេទ្យចិត្តធម៌និងគាត់ជាអ្នកណា ? គាត់គឺជាម្ដាយបង្កើតរបស់ខ្ញុំ រាល់ដំបូន្មានរបស់គាត់តែងតែប្រាប់ខ្ញុំថា ជួយគេអោយបានច្រេីនកូនធ្វើអំពើល្អអោយបានច្រើនទោះគេមិនមែនបងប្អូនយេីងក៏ដោយ ហេីយជួយគេ
កុំចង់បានអីតបស្នងមកវិញ ព្រោះយេីងជាពេទ្យ។
ប្រភព៖ Chan Tola