(មានវីដេអូ)​ សូមប្រុងប្រយត្ន័!! ក្មេងស្ទាវមួយក្រុមជិះម៉ូតូមកគប់រថយន្តគេតាមផ្លូវ តែត្រូវកាមេរ៉ាក្នុងរថយន្តថតបាន

15900

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីក្រុមក្មេងស្ទាវធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់អ្នកដំណើរនៅតាមដងផ្លូវហាក់កើតមានជារឿយៗ ដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកឧស្សាហ៍ធ្វើដំណើរឡើងចុះខេត្ត ជាពិសេសនោះគឺអ្នកធ្វើដំណើរនៅពេលយប់តែម្តង។ ជាក់ស្តែងថ្មីៗនេះ មានករណីនេះមួយទៀត ដោយក្រុមក្មេងស្ទាវបានយកដុំថ្មគប់មកលើរថយន្តដឹកទំនិញធន់ធំតែម្តង។

បើយោងតាមម្ចាស់រថយន្តបានឲ្យដឹងថា “មង្គលបូរី​មាន​ ក្មេង​ស្ទាវ​មួយ​ក្រុម​ ធ្វើ​សកម្មភាព​ គប់​កញ្ចក់​ឡាន​ សូម​ប្រុងប្រយ័ត្ន​ បងប្អូន​តៃកុង​ឡាន​ធំ​ គប់​ត្រូវ​ហើយ​ បត់​ម៉ូតូ​មកមេីល​ថា​ ត្រូវ​កន្លែង​ណា​ ខ្លាំង​ពេក​ហើយ​ ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា​”។ ដូច្នេះសូមកម្លាំងសមត្ថកិច្ច ក៏ដូចជអាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យតាមដានករណីនេះផង ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចពេលធ្វើដំណើរ៕

 

 

 

 

 

 


ប្រភព khmernote