ស្រៀវណាស់លោកអើយ!!​ ធ្លាក់ដែកដែលកំពុងតែដឹកតាមផ្លូវ មកទម្លុះឡានធ្លុះពីក្រោយដល់មុខ

4068

ថៃ៖ កន្លងមកយើងធ្លាប់បានឃើញជាច្រើនករណីរួចមកហើយទាក់ទងនឹងរឿងរ៉ាវស្រៀវសាច់ គួរឲ្យរន្ធត់ប្រៀបដូចជាខ្សែភាពយន្តដ៏ល្បីរបស់ហូលីវូដ Final Destination។ ហើយហេតុការណ៍បែបនេះក៏បានកើតពិតមែនមិនចេះតិចដងនៅក្នុងជីវិតពិត ដោយមានករណីរងរបួសធ្ងន់ស្រាលជាដើម។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឡានដឹកដែកជ្រុងមួយបានជ្រុះធ្លាក់ដែកបុកទំលុះពីតាមពីក្រោយទៅរថយន្តមួយផ្សេងទៀតដែលកំពុងបើកបរនៅពីមុខខ្លួន។ ហេតុការណ៍ដ៏រន្ធត់មួយនេះត្រូវបានគេដឹងថា ព្រោះតែរថយន្តដឹកដែកខាងលើបានមានការធ្វេសប្រហែស ដោយពុំបានចងដែកត្រឹមត្រូវ ធ្វើឲ្យងាយរបូតនឹងរងគ្រោះថ្នាក់បែបនេះ។

ជាសំណាងល្អដែកជ្រុងដែលធ្លាក់ទម្លុះពីក្រោយឡាននោះពុំបានធ្វើឲ្យអ្នកបើកបររថយន្តខាងមុខដែលមានស្លាកលេខ ชป4375 ក្រុងថេបមហានគរ រងរបួសស្រាលតែប៉ុណ្ណោះ ព្រោះតែវាបានទំលុះចំកណ្តាលឡាន។ យ៉ាងណាមិញមហាជនដែលនិយមលេងបណ្តាញសង្គមបានបញ្ចេញក្តីព្រួយបារម្ភ និងខឹងសម្បារជាខ្លាំងដល់ឡានដឹកដែក ហើយបានចែករំលែកដាស់តឿនឲ្យប្រុងប្រយ័ត្នចំពោះការបើកបរនៅពេលដែលមានឡានដឹកដែកនៅក្បែរ មិនថាមុខក្រោយឆ្វេងស្តាំនោះឡើយ៕

 


ប្រភព៖ Khmer Note