ស៊ែរមួយៗ!!​ ក្រុមសិល្បៈសៀកកម្ពុជា ​ទទួលពានរង្វាន់ ក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម

100

ក្រុមសិល្បៈសៀក សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលពានរង្វាន់ ការសម្តែងល្អឥតខ្ចោះ “Excellent Performance Prize” ក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម “The World Circus Festival Ha Long 2019” ដែលមហាស្រពនេះបានប្រព្រឹត្រ្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមបញ្ជាក់ថាមហាស្រពសៀកនេះមានការចូលរួមពីសំណាក់សិល្បករជាង ១០០ នាក់ ក្រុមសៀកល្បីៗចំនួន២០ប្រទេសជំុវិញពិភពលោក មាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អ៊ីតាលី ម៉ុងហ្គោលី គុយបា អេត្យូពី ម៉ុលដាវី ប្រេស៊ីល អាល្លឺម៉ង់ តាជីគីស្ថាន រុស្ស៊ី តូមិននីស្ថាន (អ៊ីរ៉ង់) ឡាវ អេហ្ស៊ីប ជប៉ុន ម៉ិកស៊ិក ឈីលី ស្លូវ៉ាគី អ៊ុយក្រែន កម្ពុជា និងប្រទេសវៀតណាម៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ Khmernote TV