ស្តែងៗ!! ពស់វែកលេបពស់ថ្លាន់ បង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋក្នុងភូមិ

110986

បរទេស៖ កាសែត​​ Dailymal បានចុះផ្សាយពីភូមិមួយនៅកោះមិនដាណោះ ភាគខាងត្បូង ប្រទេសភីលីពីន។ ដោយពេលនោះអ្នកភូមិនបានប្រទះឃើញពស់វែកនៅក្នុងវាលស្រែ​ មាត់របស់វាកំពុងតែលេបពស់មួយក្បាលទៀត ខណះ

ពេលនោះដែលពលរដ្ឋក៏បានវាយពស់វែកនោះរហូតដល់ងាប់ ហើយវះពោះវាចេញមក ស្រាប់តែលេចចេញនូវពស់ថ្លាន់មួយក្បាលមក គួរឲ្យព្រឺសម្បុរ។ តាមការបញ្ជាក់ឲ្យដឹងពីពលរដ្ឋដែលរស់នៅក្នុងភូមិនោះបានឲ្យដឹងថា ក្នុងភូមិរបស់

យើងមានពស់ច្រើនណាស់ តែវាគឺជាលើកទី១ហើយដែលមានករណីពស់វែកលេបពស់ថ្លាន់បែបនេះ។ ចំពោះពស់វែកដែលពលរដ្ឋបានវាយងាប់នោះ ពួកគេក៏ធ្វើការវាស់វាមើលមានប្រវែង៣,៦ម៉ែត្រ ចំណែកឯពស់ថ្លាន់វិញមានប្រវែង

រហូតដល់២ម៉ែត្រ ហើយកន្លងមកភូមិនេះដែរត្រូវបានរដ្ឋាភិបាលដាក់ជាភូមិមានពស់ច្រើនជាងគេក្នុងប្រទេស ៕ សូមបងប្អូនអញ្ជើញទស្សនាវីដេអូនៅក្នុងក្រោម៖