(មានវីដេអូ) ក្តុកក្តួលរំជួលចិត្តណាស់ ក្រោយពីឃើញទិដ្ឋភាពព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី យាងមកដល់មាតុភូមិនិវត្តន៍…

1170

ព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដែលបានសោយទិវង្គត ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធនោះ បានដង្ហែរមកដល់ អាកាសយានដ្ឋានពោធិចិនតុង រាជធានីភ្នំពេញហើយ ប្រហែលវេលាម៉ោង ០៨ យប់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ។

 

 

 

 

 

 

 

 

 

 


ប្រភពរូបភាព៖ Freshnews