ឃើញ​ព្រះ​ទីន័ង​ដឹក​ព្រះ​បរម​សព​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ហើយ​ខ្លោចចិត្ត​និយាយមិនចេញ!!

564

ឃើញ​ព្រះ​ទីន័ង​ដឹក​ព្រះ​បរម​សព​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ហើយ​ខ្លោចចិត្ត​ណាស់​ ។ ដាក់​ព្រះ​មឈូស​ក្នុង​ឃ្លុប​អីវ៉ាន់​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​។ តេី​ហេតុអ្វី​មិន​ជួល​យន្តហោះ​ឯកជន​សម្រាប់​តែ​ដឹក​ព្រះសព​ឬ​ប្រេីប្រាស់​យន្តហោះ​រាជការ​ដេីម្បី​ដឹក​ព្រះសព​? ចំណែក​រថយន្ត​ដឹក​ព្រះសព​ ហេតុអី​រក​រថយន្ត​សមរម្យ​បន្តិច​ដេីម្បី​ដឹក​ព្រះសព​មិនបាន​? បែរជា​យក​រថយន្ត​ ១២​ កៅអី​សាមញ្ញ​ ស្លាកលេខ​រដ្ឋ​​មក​ដឹក​។ បេី​រៀបចំ​រថយន្ត​ដឹក​ព្រះសព​ឲ្យ​សមរម្យ​មិនទាន់​ទេ​ ម្ដេច​មិន​ប្រេីប្រាស់​ឡាន​ពេទ្យ​តែម្ដង​ទៅ? ស្រុកថៃ​ ព្រះបរមសព​អតីត​ព្រះមហាក្សត្រ​ថៃ​ក៏​គេ​ដឹក​តាម​ឡាន​ពេទ្យ​ដែរ​ (រថយន្ត​ Mercedes VIP តែ​ជា​ប្រភេទ​ឡាន​ពេទ្យ​)​ ពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះបរមរាជវាំង​។

សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ព្រះអង្គ​មាន​ព្រះរាជ​គុណូបការៈ​ខ្ពង់ខ្ពស់​ណាស់​លេី​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ នាទី​ចុងក្រោយ​នៃ​ព្រះ​ជន្ម​ព្រះអង្គ​ រាជការ​រៀបចំ​សមរម្យ​ខ្លាំងណាស់​!

 

 

 

 

 

 

 

 

 

 

 

ប្រភព Traffic Spy – អ្នកប្រមាញ់ចរាចរណ៍