(មានវីដេអូ) ព្រោះតែជក់បារីខ្លាំងពេកជិត ៣០ឆ្នាំ បានធ្វើឱ្យសួតបុរសម្នាក់ប្រែទៅជាពណ៌ខ្មៅ យ៉ាងគួរឱ្យខ្លាច

1014

វីដេអូ​គួរ​ឲ្យ​រន្ធត់​មួយ​បាន​បង្ហាញ​ពី​សួត​របស់​បុរស​ម្នាក់​ដែល​ហ៊ុំព័ន្ធ​ដោយ​ជាតិ​ជ័រ​បារី​ប្រែ​ទៅ​ជា​ខ្មៅ​ដូច​ធ្យូង ក្រោយ​លោក​ញៀន​ជក់​បារី​មួយ​កញ្ចប់​ជា​រៀងរាល់​ថ្ងៃ អស់​រយៈពេល ៣០ ឆ្នាំ​ពេញ ។

សួត​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​បុរស​ចំណាស់​វ័យ ៥២ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ Wuxi People ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន បាន​វះ​យក​ចេញ​មក​ក្រៅ ក្រោយ​បុរស​រូប​នេះ​ស្លាប់​ដោយ​សារ​បញ្ហា​សួត ។ តាម​រយៈ​វីដេអូ​ដែល​បាន​ចែកចាយ​​ដោយ​គ្រូពេទ្យ​វះកាត់ ដែល​មាន​អ្នក​ចូលមើល​ច្រើន​ជាង ២៥ លាន​នាក់​លើ​បណ្ដាញ​សង្គម​នោះ បាន​បង្ហាញ​ច្បាស់​ៗ​ពី​សួត​ទាំង​ស្រុង​របស់​បុរស​ដែល​បាន​ស្លាប់ ដោយ​ការ​ញៀន​ជក់​បារី​នោះ ។

គួរ​បញ្ជាក់​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​រូប​នេះ បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​បរិច្ចាគ​សរីរាង្គ​របស់​លោក ក្រោយ​ពេល​លោក​ស្លាប់ ប៉ុន្តែ​ក្រោយ​ធ្វើ​ការ​ពិនិត្យ និង​រក​ឃើញ​សួត​របស់​លោក​បែប​នេះ ខាង​ក្រុម​គ្រូពេទ្យ​អះអាង​ថា សរីរាង្គ​របស់​បុរស​រូប​នេះ​គឺ​មិន​អាច​ប្រើប្រាស់​បាន​នោះ​ឡើយ ៕