សួនកំសាន្តកោះពេជ្រ ធ្លាប់តែអ៊ូរអរប្រែជាស្ងាត់ ព្រោះត្រូវរុះរើចេញទៅ ទីក្រុងជ្រោយចង្វារវិញ

4912

គណៈអភិបាល នៃគណៈគ្រប់គ្រង ការិយាល័យផ្សាររាត្រី និងសួនកំសាន្តកោះពេជ្រ បានប្រកាសដំណឹង ដល់អាជីវករ តាំងអស់ដែលប្លុកទីតាំង ( KL PG PB PF PM PS) ឲ្យជ្រាបថា គណៈអភិបាល ក្រុមហ៊ុន បានសម្រេច មិនបន្តកិច្ចសន្យា ជួលតូបបន្តទៀតឡើយ ដោយតម្រូវឲ្យដូរទីតាំងនៅតំបន់ទីក្រុងរណបជ្រោយចង្វារវិញ។

យ៉ាងណាមិញ គណៈអភិបាល នៃគណៈគ្រប់គ្រង ការិយាល័យផ្សាររាត្រី និងសួនកំសាន្តកោះពេជ្រ បានឲ្យដឹងទៀតថា ការរុះរើ នឹងត្រូវឲ្យរួចរាល់ នៅនៅក្រោយអ៊ុំទូក។

យោងតាមការសំភាសន៍ផ្ទាល់ជាមួយអាជីករម្នាក់នៅសួនកំសាន្តនេះ បានឲ្យដឹងថា ការរើទៅទីក្រុងរណជ្រោយចង្វារ ត្រូវបានក្រុមហ៊ុនផ្តល់នូវរឿងពិសេស ដោយឥតគិតថ្លៃលើទីតាំងជួលជាច្រើនខែ ហើយតម្លៃជួលធូរថ្លៃជាងនៅកោះពេជ្រ ផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

ប្រភព business-cambodia