តើជាកំហុសអ្នកណា??​ គន្ធបុប្ផាហេតុអ្វីអ្នកជួយក្មេងដទៃបានហេតុអ្វីជួយកូនញុមមិនបាន?? ញុមមិនដឹងថាត្រូវបន្ទោសខ្លួនឯងរឺពេទ្យ?

2737

គន្ធបុប្ផាហេតុអ្វីអ្នកជួយក្មេងដទៃបានហេតុអ្វីជួយកូនញម់មិនបាន??ញម់មិនដឹងថាត្រូវបន្ទោសខ្លួនឯងរឺពេទ្យទេព្រោះវាលឿនពេក3ថ្ងៃសោះញម់ទទួលយកមិនបានទេ កូនអើយកូន កូនស្លូតណាស់មឹមគេងមឹមគេងមិនដែលយំរឺអោយម៉ាក់ពិកបាកទេ
ជាតិក្រោយមានពិត?សូមអោយកូនអាយុវែងនិងកុំមានជំងឺមកបៀតបៀនខ្លួនកូនបានទៀត

កូនឧត្តមបាន2ខែ4ថ្ងៃ (12.09.19 – 16.11.19)

ខ្ញុំចង់shareបទពិសោធន៍និងកំហុសដែលខ្ញុំទទួលបាន:

ថ្ងៃទី១២ពេលល្ងាចកូនញម់ក្តៅខ្លួនញម់ក៏អោយកូនញាំថ្នាំបញ្ចុំកម្តៅ,ថ្ងៃទី១៣ញម់ក៏យកកូនទៅពេទ្យរដ្ឋ ពេទ្យប្រាប់ថាអាអូនផ្តាសសាយហើយរលាកបំពងក ហើយអោយថ្នាំអាអូនលេប,កូនញម់ញាំថ្នាំពេទ្យរដ្ឋបាត់ក្តៅខ្លួនតែនៅក្អួត(ញម់មិនសូវចាប់អារម្មណ៍គិតថាក្អែរកូនក្មេង), ថ្ងៃ១៤កម្តៅកូនញម់ធម្មតាតែមិនសូវមឹមទេ លុះល្ងាចឡើងអាអូនក្អួតទៀត, ទី១៥ញម់ក៏យកកូនទៅគន្ធបុប្ផាសៀមរាប ជួបDoctor ៣នាក់គ្រាន់តែស្ទាបៗកូនញម់ហើយសួរថាញម់ចង់យកថ្នាំទៅញាំនៅផ្ទះរឺគេងពេទ្យមើលទៅកូនអត់អីទេ ញម់គិតបន្តិចហើយក៏និយាយថាគេងពេទ្យព្រោះចង់អោយពេទ្យមើលជំងឺកូនអោយជាដាច់ ព្រោះផ្ទះនៅឆ្ងាយ(បន្ទាយមានជ័យ). ពេទ្យក៏បាននាំខ្ញុំនិងកូនទៅកន្លែងគេង, ហើយមានពេទ្យ២នាក់ទៀតពិនិត្យកូនញម់បន្តិចក៏មានពេទ្យស្រីម្នាក់ដាក់សារ៉ូមនិងយកឈាមទៅពិណិត(ចាក់ដកចាក់ដក)ទំរាំតែបានពេលនោះពេទ្យស្រីនិងក៏បាននិយាយថាអាអូនអាចនិងគ្រុនឈាមព្រោះបែកគ្រាប់ឈាមពេលដែលពេទ្យចង់ដៃពេលដាក់សេរ៉ូម,ដាក់សេរ៉ូមរួចកូនញម់មឹមហើយនៅលេងធម្មតា បានបន្តិចពេទ្យក៏នាំញម់និងកូនទៅxrayនិងអេកូ ,រួចរាល់ក៏ត្រលប់មកបន្ទប់គេងវិញ,កូនញម់នៅលេងនិងមឹមធម្មតា លុះល្ងាចឡើង ម៉ោងប្រហែល7យប់ពេទ្យក៏បានយកឧសីុស្សែនមកដាក់អោយកូនញម់ ហើយបន្តិចប្រហែលម៉ោង9ពេទ្យក៏បានយកឈាមB+មកដាក់អោយកូនញម់(ពេលបានបញ្ចូលឈាមកូនញម់មុខហើយនិងខ្លួនឡើងស្រស់ ញម់និយាយទៅកាន់ប្តីញម់) ម៉ោង12អស់ឈាមពេទ្យស្រី(ដែលមិនមានវិជ្ជាជីវះ)បានមកដកសេរ៉ូមឈាមចេញហើយប្តូរទៅសេរ៉ូមធម្មតាវិញ ពេលនោះពេទ្យស្រីនិងក៏បានចាក់ថ្នាំ (សឺរាំងធំប៉ុនមេជើង)ចូលដោយចាក់លឿនគាត់មិនបានចាក់សឹមៗទេគាត់បុកយោ ពេលនោះកូនញម់ក៏ស្ទះហើយបែកគ្រាប់ឈាមអស់សម្បុរឡើងខ្មៅរោល តែពេទ្យនិងគាត់មិនចាប់អារម្មណ៍ក៏ដើរចេញ ប្តីញម់ក៏ស្រែកហៅពេទ្យហើយបីកូនញម់ឡើងពេលនោះកូនញម់កំពុងតែដកចង្កាមាន់ហើយ?ពេទ្យស្រីនិងក៏មកហើយក៏យកកូនញម់ទៅបន្ទប់ICUតែយ៉ាងណាបេះដូងនិងដង្ហើមកូនញម់លេងដកហើយ??
doctor ស្រីម្នាក់ក៏មកដល់ហើយជួយធ្វើចលនាបេះដូងនិងដង្ហើមកូនញម់ក៏មានវិញតែខ្សោយបំផុត, doctor ស្រីនិងក៏សួរញម់ពីបញ្ហាទាំងអស់ញម់ក៏និយាយប្រាប់គាត់ ពេលនោះគាត់(doctor)ក៏បាននិយាយថាកូនញម់មានបញ្ហាគ្រាប់ឈាមហើយពេទ្យស្រីនិងចាក់ថ្នាំលឿនពេកផង ហើយគាត់កំពុងតែព្យាយាមជួយកូនញម់, កូនញម់នៅបន្ទប់ICU បេះដូងនិងដង្ហើមកាន់តែទាបទៅទាបទៅរហូតដល់ម៉ោង៦ព្រឹក កូនញម់ក៏យកទៅសាលមួយទៀត ICUបេះដូង តែកូនញម់បានផុតទៅហើយ???