ស៊ែរមួយៗ!! ដំណឹងល្អសម្រាប់អ្នកផ្ទុកមេរោគអេដស៍ ពេលនេះមានថ្នាំព្យាបាលជាសះស្បើយហើយ

944

បរទេស៖ អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់ នៅក្នុងប្រទេសអង់គ្លេស ត្រូវបានក្រុមគ្រូពេទ្យជំនាញព្យាបាលឲ្យជាសះស្បើយពីជំងឺមួយនេះ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ។ នេះបើតាមរបាយការណ៍វេជ្ជបណ្ឌិត ដែលបានចុះផ្សាយក្នុងទស្សនាវត្តី Nature ។

អ្នកជំងឺដែលជាសះស្បើយពីនេះមិនត្រូវបានប្រាប់ឈ្មោះទេ គ្រាន់តែក្រុមគ្រូពេទ្យ បង្ហើបថា បានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ ២០១២ និងក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា១៨ខែ អ្នកជំងឺលែងទទួលទានថ្នាំពន្យារអាយុទៀត ។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ ។ រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយ ដែលជាសះស្បើយពីជំងឺតាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី ១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង៕


ប្រភព៖ www.merlplus.comនិងkbn