មិនធ្លាប់មានទេ!! គ្រោះរញ្ជួយដី​កម្រិត​ធ្ងន់​មួយ បានវាយប្រហារតំបន់ព្រំដែនឡាវ-ថៃ បង្កការខូចខាតយ៉ាងដំណំ

4882

មុននេះបន្ដិចមានការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគពាយព្យប្រទេសឡាវ ក្បែរព្រំដែនថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មិនមានរបាយការណ៍អំពីការខូចខាតភ្លាមៗទេ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅម៉ោង ៦ និង ៥០នាទីព្រឹក។ ការញ័រមានចម្ងាយជាង ៧០០គីឡូម៉ែត្រ ពីរាជធានីថៃគឺទីក្រុងបាងកក ដែលសម្តេចប៉ាបហ្វ្រង់ស័របច្ចុប្បន្នលោកក៏កំពុងបំពេញដំណើរ ៤ថ្ងៃ នៅទីនោះ។

លើសពីនេះទៀតនៅក្រុងហាណូយ ប្រទេសវៀតណាម ក៏អាចមានអារម្មណ៍ថាញ័រផងដែរ នៅពេលដែលអគារនានាមានការរញ្ជួយយ៉ាងខ្លាំង។ ជនជាតិវៀតណាមម្នាក់បាននិយាយថា៖ “ពិដានរញ្ជួយខ្លាំងណាស់! ខ្ញុំមានអារម្មណ៍វិលមុខ និងភ័យខ្លាច”។ ការរញ្ជួយនេះកើតឡើង ៣ម៉ោង បន្ទាប់ពីមានការរញ្ជួយដី ៥.៧រិចទ័រ មួយផ្សេងទៀតនៅតំបន់តែមួយនៃប្រទេសឡាវ ជិតទីតាំងនៃគម្រោងទំនប់សាយ៉ាប៊ូរី៕