ស៊ែរមួយបើគាំទ្រ!! សមាគមចុងភៅពិភពលោក ចង់ធ្វើកម្មវិធីទេសចរណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរ ដើម្បីទាក់ទាញភ្ញៀវច្រើននាក់ចូលមកកម្ពុជា

106

ភ្នំពេញ៖ សមាគមចុងភៅពិភពលោក និងសមាគមចុងភៅកម្ពុជា បានបង្ហាញគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែល​អាចដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២០ ដោយមានរៀបចំជាសកម្មភាពសប្បុរសធម៌ភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ ពោលគឺដើម្បីរៃអង្គាសថវិកាយកទៅជួយកុមារកំព្រា ជនរងគ្រោះ និងការងារមនុស្សធម៌នានា ដែលបានពីការចូលរួមរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់។

ទន្ទឹមនឹងនេះដែរព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារខាងលើនេះ គឺជាផលិតផលទេសចរណ៍ដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោក ហើយតាមរយៈការចូលរួមជាមួយព្រឹត្តិការណ៍នេះ ពួកគេក៏នឹងចេញទៅទស្សនានៅតាមគោលដៅទេសចរណ៍នានារបស់កម្ពុជាផងដែរ ពិសេសរមណីយដ្ឋានអង្គរ ក្រុងសៀមរាប ក៏ដូចជាតំបន់ជុំវិញ។ ដោយព្រឹត្តិការណ៍ខាងលើនេះ គឺត្រូវបានរៀបចំប្រកបដោយជោគជ័យជាច្រើនដងមកហើយនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ហើយឆ្នាំក្រោយនេះ សមាគម និងភ្ញៀវទេសចរអន្តរជាតិ ពិតជាពេញចិត្តចំពោះគោលដៅទេសចរអង្គរ-សៀមរាបជាខ្លាំង។

យ៉ាងណាមិញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែសម្រាប់ការរៀចំព្រឹត្តិការណ៍នេះអាចទៅបាន គឺត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។ ដោយលោកបានចាត់ឲ្យមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវធ្វើការងារពាក់ព័ន្ធជាមួយសមាគមទាំងពីរខាងលើឲ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាបង្កើតផលិតផលទេសចរណ៍ដ៏ពិសេសមួយជូនភ្ញៀវទេសចរ និងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទេសចរអន្តរជាតិឲ្យកាន់តែទូលំទូលាយតាមរយៈព្រឹត្តិការណ៍នេះ៕