នៅចាំគ្រូទាយមានបណ្ណ័ធានា​ អគ្គីនេត្រទេ!!​ ពេលនេះគាត់បានបង្ហាញខ្លួនមកវិញហើយ​ ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៣ឆ្នាំ

236

ប្រិយមិត្តច្បាស់ជានៅចាំច្បាស់ថា ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធរឿង ជួញដូរគ្រឿងញៀន ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក៏ត្រូវបានតុលាការប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល បន្ទាប់ពីបានជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

យ៉ាងណាមិញនៅព្រឹកនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីហោរា អគ្គីនេត្រ បានបង្ហាញខ្លួនជាសាធារណៈឡើងវិញ ដោយហោរា អគ្គីនេត្រ បានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ “មកវិញអង្គុយជួយលក់កាហ្វេអ្នកផ្ទះនៅស្ពានបឹងសាឡាង អរគុណបងស្រីហ្វេនកាហ្វេរាល់ថ្ងៃ1ថ្ងៃទិញកាហ្វេជិត10កែវ។ គាត់ជាហ្វេនលោកគ្រូផងដែរ គាត់ចង់ថតរូបជាមួយ​ អរគុណនូវការស្រលាញ់រាប់អាននិងគាំទ្រឥឡូវគាត់រអ៊ូថាម៉េចមិនទាយអោយគាត់តាំងពីម្សិលមិញដល់ពេលនេះនៅមិនទាន់ទាយអោយគាត់ទៀតហិហិចាំបន្តិចទៅមានទៅណាហាសហាសហា”៕​

 

 

 

 

 

 

 

ប្រភព៖ Khmernote TV