ស៊ែរដាស់តឿនដល់ឪពុកម្តាយផង!! ដង្កូវស៊ីធ្មេញមិនមែនជារឿងធម្មតាទេ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ប៊ិះពិការភ្នែក ដោយសារតែដង្កូវស៊ីធ្មេញ!

2371

សុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់ ដែលជារឿងមួយដែលអាណាព្យាបាលមានកូនតូចៗត្រូវប្រុងប្រយ័ត្នបើជួបបញ្ហាបែបនេះ ជាក់ស្តែងរឿងរ៉ាវដង្កូវស៊ីធ្មេញនេះបានកើតឡើងទៅលើកុមារាអាយុ៣ឆ្នាំម្នាក់ជាជនជាតិថៃ ដែលមេរោគនេះបណ្តាលឲ្យហើយមុខរហូតដល់លឹបភ្នែក និងឡើងកំដៅក្នុងខ្លួនជាខ្លាំង តែជាសំណាងល្អត្រូវក្រុមគ្រួសារបញ្ចូនទៅមន្ទីរពេទ្យទាន់ពេលវេលា។

រឿងរ៉ាវនេះបានផុសផុលលើបណ្តាញសង្គមហ្វេសបុកប្រទេសថៃ បន្ទាប់ពីគណនេយ្យហ្វេសបុកមួយ ដែលគេស្គាល់ថាជាវេជ្ជបណ្ឌិតមួយរូបឈ្មោះថា Arak Wongworachat ដែលជាប្រធានមន្ទីរពេទ្យមួយកន្លែង បានបង្ហោះករណីនេះ ក៏ដូចជាការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញកូនតូចៗ ដោយគាត់បានសរសេររៀបរាប់ដូច្នេះថា «អ្នកជំងឺអាយុ ៣ ឆ្នាំម្នាក់ មានអាការគ្រុនក្តៅខ្លាំង ។ ភ្នែកខាងឆ្វេងឈឺ និង ហើមធំ មិនតែប៉ុណ្ណោះភ្នែកព្រិលស្រវាំង ហើយនឹងឈឺធ្មេញខ្លាំង ដោយសារតែដង្កូវស៊ីធ្មេញ ។ ម្តាយអូនតូចបានប្រាប់ថា គាត់ចូលចិត្តញុំាស្ករគ្រាប់ ហើយមិនសូវដុសធ្មេញទេ រហូតធ្មេញរបស់គាត់ជាច្រើនដើម ត្រូវដង្កូវស៊ីដល់គុល ។

អូនតូចឈឺធ្មេញ មុខគាត់ហើមមួយចំហៀង ម្តាយក៏បាននាំអូន មកកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យខាងយើង ក៏បានថតមើលអញ្ចាញធ្មេញ រកឃើញថានៅក្នុងប្រហោរឆ្អឹង (sinus ) និងអញ្ចាញមានខ្ទុះ ។ អូនតូច តម្រូវអោយវះកាត់ យកឬសធ្មេញខាងលើ ដែលត្រូវដង្កូវស៊ីសល់តែគុលចេញ ហើយនឹងត្រូវបូមខ្ទុះចេញផងដែរ ។ អូនត្រូវនៅគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃ » ។ លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា «អាការអូនតូចមិនមែនធម្មតាទេ ។ ខ្ទុះដោយសារដង្កូវស៊ីធ្មេញនេះ បណ្តាលអោយរលាកប្រហោងឆ្អឹងក្រោមភ្នែកធ្ងន់ធ្ងរ ។ វាអាចធ្វើអោយពិការភ្នែក» ។


បន្ទាប់ពីរឿងនេះបានកក្រើកឡើង នៅលើបណ្តាញសង្គមប្រទេសថៃ ខាងអ្នកយកព័ត៌មានក៏បានសុំសម្ភាសន៍ លោកវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងករណីនេះផងដែរ ។ អ្នកយកព័ត៌មានបានចោទជាសំនួរថា «គ្រាន់តែដង្កូវស៊ីធ្មេញសោះ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងនេះផង?» លោកសាស្ត្រាចារ្យ Wuttikhun បានពន្យល់ថា «ករណីនេះអាចកើតមានឡើង ដោយសារតែឆ្អឹងថ្ពាល់នៅចន្លោះភ្នែក និងធ្មេញ មានរន្ធសម្រាប់អោយខ្យល់ចេញចូល ដែលគេហៅថា Sinus ។ នៅពេលដែលធ្មេញខាងលើត្រូវដង្កូវស៊ី ដូច្នេះឬសធ្មេញអាចប៉ះពាល់ទៅនឹងប្រហោងឆ្អឹង ដែលអាចបណ្តាលអោយមេរោគរាលដាល់ដល់ប្រហោងឆ្អឹង អាចជ្រាបចូលទៅក្នុងរន្ធភ្នែក បង្កអោយមានការឆ្លងមេរោគធ្ងន់ធ្ងរនៅជុំវិញភ្នែក និងកន្លែងដែលមានសរសៃប្រសាទជាប់ទាក់ទងនឹងកែវភ្នែក ។
ដូច្នេះសូមឪពុកម្តាយចាប់អារម្មណ៍ចំពោះអាការកូនតូចៗ ជាពិសេសនៅពេលដែលពួកគេចាប់ផ្តើមឡើងក្តៅខ្លួន ដោយសារតែធ្មេញដង្កូវស៊ី សូមប្រញាប់នាំអូនៗទៅកាន់មន្ទីរពេទ្យធ្មេញ ។ មនុស្សធំក៏អាចកើតមានករណីនេះដែរ ហើយរោគសញ្ញារបស់វានោះគឺ ចាប់ផ្តើមឈឺនៅត្រង់ប្រហោងឆ្អឹង (Sinus) ឬឈឺត្រង់សាច់ដុំភ្នាស ។ ករណីធ្ងន់ធ្ងរនោះគឺ ភ្នែកចាប់ផ្តើមស្រវាំង ឬមើលមិនឃើញ » ។ គ្រូពេទ្យបានជួយព្យាបាលក្មេងប្រុសយ៉ាងយកចិត្តទុកដាក់ ដើម្បីគេចចេញពីភាពពិការភ្នែក ។ ដូច្នេះសូមឪពុកម្តាយយកចិត្តទុកដាក់ចំពោះកូនៗផង កុំអោយពួកគាត់ញុំាស្ករច្រើនពេក និងត្រូវបង្រៀនពួកគាត់អោយចេះដុសធ្មេញផង ៕Cr. Life-ជីវិត