ជួយស៊ែរផង!!​ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ប្រកាសស្វែងរកអ៊ុំប្រុសម្នាក់ដែលពិការជើងហើយជីវភាពខ្វះខាតប្រើជើងឈើគួរឲ្យអាសូរ

56

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពអ៊ុំប្រុសមួយរូបមានឈ្មោះ ក្រែង ខាន រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ដែលពិការជើងខាងស្តាំង ហើយជីវភាពខ្វះខាតប្រើជើងឈើដែលធ្វើដោយខ្លួនឯង តែពេញដំណើរទៅណាម្តងៗពិតជាលំបាកនិងមានការឈឺចាប់។

បន្ទាប់ពីទទួលបានដំណឹងនេះ ដោយមានចិត្តអាណិតអាសូរ​ ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានប្រកាសស្វែងរកអ៊ុំប្រុសខាងលើ ដោយលោកជំទាវចង់ឧបត្ថម្ភ និងចង់ផ្តល់ជើងសិប្បនិមិត្តជូន។ ដោយលោកជំទាវបានសរសេររៀបរាប់ថា៖ “សូមបងប្អូនដែលស្គាល់លោកពូ ជួយទំនាក់ទំនងមកខ្ញុំផង ខ្ញុំចង់ជួយផ្តល់ជើងសិប្បនិមិត្តជូនគាត់”៕

 

 

 

 

 

 

 

 

ប្រភព khmernote