ល្បិចថ្មីបងប្អូន សូមប្រយ័ត្ន! ល្បិចបោកថ្មីតាមរោងការ ធ្វើជាថាឡានយើងចតបាំងផ្លូវគេ ដល់យើងទៅមើលឡាននាំគ្នាប្លន់យើងតែម្តង

751

កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះករណីចោរ ដែលអាចកើតមានជាយថាហេតុនៅតាមរោងការនានា ដោយសារតែរដូវនេះជារដូវ ដែលបងប្អូនប្រជាពលរដ្ឋធ្វើការរៀបចំពិធីមង្គលការ។ ការបង្ហោះនោះបានឲ្យដឹងថា ពេលអ្នកចូលកម្មវិធីផ្សេងៗ ក្រុមខិលខូច នឹងធ្វើជាទៅប្រាប់ពិធីករឲ្យប្រកាសរកម្ចាស់លេខឡាន ឧ.ភ្នំពេញ – xxxxx ថា ឡានរបស់អ្នកបានចតស្ទះ រឺចតបាំងឡានរបស់ភ្ញៀវដទៃ។ នៅពេលអ្នកចេញក្រៅ ជនខិលខូចទាំងនោះនឹងនៅចាំអ្នក ដោយមានកាំភ្លើង ចាំផ្ជុងអ្នក ហើយជនទាំងនោះនឹងរុញអ្នកចូលឡាន ឲ្យបើកឡានចេញ ហើយធ្វើសកម្មភាពប្លន់។ បើអ្នកជួបរឿងបែបនេះ ដោយកត្តាចៃដន្យអ្នកត្រូវបង្ការ និងការពារខ្លួនដូចខាងក្រោម៖

(១). កុំប្រញាប់ប្រញាល់ទៅក្រៅភ្លាមៗ តាមដែលពិធីករប្រកាសរក (២). កុំទៅម្នាក់ឯង ត្រូវមានគ្នាទៅជាមួយយ៉ាងតិចពីរនាក់ រឺច្រើននាក់ (៣). កុំដើរឆ្ពោះទៅកាន់ឡានអ្នកភ្លាមៗ ត្រូវកំណត់ចម្ងាយ មើលថាឡានអ្នកពិតជាបាំង រឺរំខានឡានគេមែន រឺអត់? (៤). មើលជុំវិញថា តើមានមនុស្សគួរឲ្យសង្ស័យឈរក្បែរឡានរបស់អ្នកដែរ រឺទេ? ត្រូវទុកចម្ងាយការពារខ្លួន និងរំដោះខ្លួនចម្ងាយពីឡានយ៉ាងតិច ២០ម៉ែត្រ បើអ្នកយល់ថា ស្ថានភាពមិនប្រក្រតីនោះ។ នេះគ្រាន់តែជាការចែករំលែក ក៏ដូចជាក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលឧស្សាហ៍ចេញទៅហូបការ ហើយចតរថយន្តចោលនៅកន្លែងស្ងាត់ ដើម្បីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងខាតបង់ទ្រព្យសម្បត្តិ៕​​ ប្រភព៖ Khmernote TV