សូមជួយស៊ែរ!! ល្បិចសាហាវណាស់ ទើបតែចូលធ្វើការបាន៣ទៅ៤ថ្ងៃ ខ្ចីម៉ូតូទៅទិញបាយមួយភ្លេត ស៊ីដាច់ម៉ូតូគេហើយរត់គេចខ្លួនបាត់!

2121

សារពីប្រិយមិត្ត ៖ នាងខ្ញុំជាជនរងគ្រោះឈ្មោះ ឡុង ស្រីណែត ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាម្ចាស់ម៉ូតូម៉ាក ហុងដាស្កុបពីអាយ ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GK-2454 ត្រូវបាននារីជាជនសង្ស័យដែលជាអ្នកទើបតែចូលធ្វើការជាមួយគ្នា បានតែប៉ុន្មានថ្ងៃ ដែលមានឈ្មោះ ណាក់ ស្រីនិត ភេទស្រី អាយុ ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពាន ឃុំកោះជ័យ ក្នុងខេត្តព្រៃវែង បានខ្ជិលម៉ូតូរបស់ខ្លួនប្រាប់ថាទៅទិញបានមួយភ្លែត តែបែរជាជិះយកទៅបាត់មិនឃើញយកមកវិញសោះ ចេញពីចំណុចកន្លែងធ្វើការ នៅក្រុមហ៊ុនឆ្នោតមួយកន្លែង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដូច្នេះហើយ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើនេះ យកមកចាត់ការតាមច្បាប់ ហើយបើបងប្អូនបានឃើញភានភាគម៉ូតូ ឬក៍ជនសង្ស័យខាងលើ សូមជួយទាក់ទងមកលេខទូរសព្ទ 010 966629 ៕

 

 

 

 

 

ប្រភព TVFB