ចាក់ដោតណាស់! អេតាសុីវិលមិនតំណាងអោយការហាមឃាត់មនុស្ស តែអាចការពារពួកមីស្រែកឃ្លានប្តីគេមួយចំនួន!

115

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូប ជាអ្នកទុកដាក់កូនចៅរួច ស្វែងរកគូស្រករអោយពួកគេ។ ប៉ុន្ដែមកដល់ពេល បច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរ មួយចំនួន មានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ពួកខ្លួនដែលស្រលាញ់ រួចធ្វើការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។ដោយឡែកទាក់ទងចំពោះសំបុត្រអាពាហ៏ពិពាហ៏

ដែលយើងគ្រប់គ្នាតែងតែហៅថា អេតាសុីវិល នោះ ក៏មាននារីដ៏ស្រស់ស្អាតម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hui Phaktra បានបង្ហោះសារមួយឃ្លា ដែលបានធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង នូវពាក្យពេជន៏នឹងខ្លឹមសារទាំងអស់នោះ ដោយម្ចាស់គណនីរូបនេះ បានសរសេរថា៖«អេតាសុីវិលចុះហេីយមិនតំណាងអោយការហាមឃាត់មនុស្សដែរចង់ក្បត់ទេ តែវាជារបស់ការពារពួកមីស្រែកឃ្លានប្តីគេកុំអោយ វាហាមាត់ថាអោយយេីងបានថាមិនមែនជាប្រពន្ធស្របច្បាប់កូនយេីងក៏អត់ខាន់ស្លាទាំងដែរការពិតយេីងរួមរស់ជាប្តីជា

ប្រពន្ធកូនបួនដប់ហេីយអត់តំលៃអោយគេថាយេីងមិនមែនជាប្រពន្ធស្របតាមផ្លូវច្បាប់ ចុះហេីយគ្រាន់តែតំណាងអោយសិទ្ធផ្តល់តំលៃកិត្តិយសរវាងគ្នានឹងគ្នាហេីយអោយតំលៃធំបំផុតនៅពេលដែលយេីងមានកូន, កូនយេីងមានខាន់ស្លាត្រឹមត្រូវមានកិត្តិយសមានឈ្មោះមានត្រកូលត្រឹមត្រូវតាមច្បាប់តែបុិននឹងឯង! គ្មាននរណាម្នាក់យកក្រដាសមួយសន្លឹកនេះមកចងជេីងអ្នកណាម្នាក់ទេត្រូវចាំ! ចងខ្លួនមនុស្សបានតែចងចិត្តគេមិនបាន, បេីទោះយ៉ាងណាក៏ដោយយេីងធ្វេីនេះព្រោះការពារកិត្តិយសនិងផលប្រយោជន៍រួមតែប៉ុន្នោះ»។