អ្វីដែល​បង​ប្អូន​ខ្មែរ​គួរ​យល់ដឹង!! អ្វីទៅជាEBA? និងអ្វីទៅជាGSP?

1561

#អ្វីទៅជាEBA #អ្វីទៅជាGSP?

GSPជាប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលផ្សេងៗសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។

GSPមានសម្រាប់សហភាពអ៉ឺរ៉ុប មានមួយទៀតគឺGSPនៅសហរដ្ឋអាមេរិក
EBA(Everything But Arms (គ្រប់យ៉ាងលើកលែងតែសព្វាវុធ)) ជាផ្នែកមួយនៃGSPសហភាពអ៉ឺរ៉ុប ដែលEBAបង្កើតឡើងដោយសហគមន៍អ៉ឺរ៉ុបសម្រាប់ការអនុគ្រោះពន្ធនាំចូលផលិតផលផ្សេងៗទៅកាន់សហគមន៍អ៉ឺរ៉ុបទាំងមូល។

ក្រសួងពាណិជ្ជកម្ម
Ministry of Commerce

តើអ្វីទៅជាប្រព័ន្ធ អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ហើយការអនុគ្រោះ ក្រោមប្រព័ន្ធនេះ​ផ្តល់​ផលប្រយោជន៍ឬទេដល់កម្ពុជា ជាពិសេសវិស័យសក្តានុពលមួយចំនួន រួមមាន កាត់ដេរ វាយនភ័ណ្ឌ និងកសិកម្ម?

ចុះផ្សាយលើទំព័រក្រសួងពាណិជ្ជកម្ម ថ្ងៃទី 29 ខែមករា ឆ្នាំ2015

អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។

EBA នឹងត្រូវបានផ្ដល់ជូនដោយក្រុមប្រឹក្សាសហភាពអ៉ឺរ៉ុបដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(កំពុងអភិវឌ្ឍន៍) ដែលបច្ចុប្បន្នប្រទេសដែលមានក្នុងបញ្ជីកម្មវិធីអនុគ្រោះពន្ធEBAមានរហូតដល់៤៩ប្រទេស។ បណ្ដាប្រទេសទាំងនោះពុំចាំបាច់ដាក់ពាក្យស្នើសុំចូលក្នុងប្រពន្ធអនុគ្រោះពន្ធទាំងនោះនោះទេ ។ ប៉ុន្ដែប្រទេសដែលមានឈ្មោះក្នុងបញ្ជីEBAអាចនឹងត្រូវដកចេញវិញប្រសិនបើក្រុមប្រឹក្សាសហភាពអ៉ឺរ៉ុបមើលឃើញពីបញ្ហារំលោភបំពានធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធទៅលើគោលការណ៍ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិមនុស្សជាមូលដ្ឋាននិងសិទ្ធិការងារ។

GSPរបស់សហរដ្ឋអាមេរិកក៏មានលំនាំដូចគ្នានឹងGSPនៅសហភាពអ៉ឺរ៉ុបដែរ ។ កម្ពុជាបានចូលក្នុងបញ្ជីGSPសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ។
នៅឆ្នាំ២០១៦នោះកម្ពុជាបានការលើលែងពន្ធសម្រាប់ការនាំចេញផលិតផលទៅអាមេរិចជិត១៧៩លានដុល្លារឯណោះ ។

ហេតុអ្វីក្រុមប្រឹក្សាសហភាពអ៉ឺរ៉ុបដាក់នីតិវិធីដកEBAពីកម្ពុជា?

កាលពីខែតុលាឆ្នាំ២០១៨ ក្រុមប្រឹក្សាសហភាពអ៉ឺរ៉ុបបានជូនដំណឹងពីបញ្ហាការដាក់និតិវិធីដកកម្មវិធីអនុគ្រោះពន្ធEBAពីកម្ពុជា ខណៈនោះស្ថានទូតសហភាពអ៉ឺរ៉ុបនៅកម្ពុជាបាននិយាយថា កម្ពុជានៅមានឱកាសក្នុងការស្ដារស្ថានភាពឡើងវិញ។ រហូតដល់ថ្ងៃទី១១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះក្រុមប្រឹក្សាសហភាព​អឺរ៉ុប​សម្រេចប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​នូវនីតិវិធីត្រួតពិនិត្យនិងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជា ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​…

ឯកសារជាភាសាអង់គ្លេសចេញពី
សភាសហភាពអ៉ឺរ៉ុប(European Paliament) ស្ដីពីEBAចំពោះប្រទេសកម្ពុជា

https://www.google.com/url…