(មានវីដេអូ) ក្តៅៗ!!​ ទីបំផុត ឃាតករដែរសម្លាប់សង្សារខ្លួនក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួនហើយ!

5015

ស្វាយរៀង៖​ នគរបាលខេត្តស្វាយរៀង ថ្លែងប្រាប់ថា ឃាតករដែលសម្លាប់សង្សារក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួន ហើយ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដោយប្រទះឃើញនៅស្រះទឹកមួយកន្លែង ។

អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់ជនរងគ្រោះ ។ ជនរងគ្រោះឈ្មោះខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។

សមត្ថកិច្ចសន្និដ្ឋានដំបូងតាមការស្រាវជ្រាវ ថា អ្នកទាំងពីរត្រូវជាសង្សានឹងគ្នា ហេីយមូលហេតុដែលបណ្តាលអោយឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺ ដោយក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍ ៕