សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យលោក ផែង វណ្ណៈ ពន្យល់អំពី Comment រូប «ចចកថើបគ្នា» ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេក

434

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យលោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គម Facebook ពន្យល់អំពី Comment របស់លោកលើរូប «ចចកថើបគ្នា» ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពី ស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News រួមជាមួយខ្លឹមសារបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមលោក ផែង វណ្ណៈ ពន្យល់ខ្ញុំបានទេតើរូបដែលបញ្ជូនមកនេះ «ចចកខាំគ្នា» មានន័យយ៉ាងណាដែរ ? សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?»

សូមជំរាបថា​ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន​​ សែន បានបង្ហោះតាមរយៈហ្វេកប៊ុកផ្លូវការរបស់សម្តេច ដោយជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវបានលោក ផែង​ វណ្ណៈបង្ហោះរូបភាពចចកថើបគ្នានៅក្នុងខ្លឹមសារនេះ។ ប៉ុន្តែលោក ផែង វណ្ណៈ បានបកស្រាយថាការខមមិនក្នុងន័យគោរពស្រឡាញ់តែប៉ុណ្ណោះ៕