ក្រោយពីសម្តេច សួរលោកផែង វណ្ណៈឲ្យពន្យល់រឿង ខមមិន Sticker រូបបេះដូង លើផុសសម្តេចរៀបរាប់ពីការពិបាកចិត្តស្ថានភាពម្តាយក្មេកស្ថិតក្នុងសង្រ្គោះបន្ទាន់ ឥឡូវនេះលោកផែង វណ្ណៈ បានឆ្លើយតបវិញថា…

999

កាលពីព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយុករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារដ៏ក្រៀមក្រំមួយដោយសារម្តាយក្មេករបស់សម្តេចស្ថិតក្នុងសង្រ្គោះបន្ទាន់ ដោយសម្តេចបង្ហោះថា៖ “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។

ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។ សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់”

ក្រោយពេលដែលសម្តេចបានបង្ហោះមានបងប្អូនប្រជាជនជាច្រើនបានចូលរួមបួងសួងឲ្យលោកយាយបានឆាប់ជាសះស្បើយ និងបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិតាមថែរក្សាលោកយាយ ស្រាប់តែលោកផែង វណ្ណៈ បានcomment sticker រូបកូនឆ្កែអោបគ្នាចេញបេះដូង ធ្វើឲ្យសម្តេចឆ្លើយតប Comment ដោយសួរថា ” សូមលោកផេង វណ្ណះពន្យល់ខ្ញុំបានទេតើរូបដែល បញ្ជូនមកនេះមានន័យយ៉ាងណាដែរ?សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?។”

ឥឡូវនេះលោកផែង វណ្ណៈ បានចេញសារឆ្លើយតបសុំទោសទៅសម្តេចថា៖ “គោរព​ជូន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជាទីគោរពដ៏ខ្ពង់ខ្ពស់​ !ខ្ញុំបាទ​សូមឆ្លេីយបំភ្លឺចំពោះ​ ខមមិន​របស់​ខ្ញុំ​បាទ​មាន រូបសញ្ញា​បេះដូង​ ក្នុង​ផេករបស់​សម្ដេចតេជោ​ គឺបង្ហាញពីការគោរព​ ស្រលាញ់​ ចំពោះ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ លោកយាយ​ ជាទីគោរពដ៏ខ្ពង់ខ្ពស់​តែប៉ុណ្ណោះ​ ។ ខ្ញុំបាទ​ពុំមាន​ចេតនា​អាក្រក់​ទេ​ សូមគោរព​ជូនពរ​លោកយាយឆាប់ជាពី​ជម្ងឺ​ដេីម្បី​ជាម្លប់ដល់កូនចៅទាំងអស់គ្នា​ ។ គួរពុំគួរ​សូមសម្ដេចតេជោ​ ហ៊ុន​ សែន​ មេត្តា​អភ័យទោស​ដល់ខ្ញុំបាទផង​ ។”