(មានវីដេអូ) ទិដ្ឋភាព ហាត់សមសម្រាប់រាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាថ្ងៃស្អែកខាងមុខព្រះមេរុ ដែលជាការរាំក្រាបថ្វាយបង្គំលាជាលើកចុងក្រោយ

318

នៅ​ថ្ងៃច័ន្ទ ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ វេលាម៉ោង១២៖៣០នាទី ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ។ ក្នុងនោះដែរ ព្រះអង្គ បានឆ្លងកាត់ដំណើរជីវិតយ៉ាងលំបាកមួយនៅក្នុងសតវត្សរ៍ទី២០ ដែលពោរពេញទៅដោយអនុស្សាវរីយ៍សម្បូរ​បែប​ជា​ប្រវត្តិសាស្ត និង​ភាព​រំជើបរំជួល​ផ្នែក​សិល្បៈ។

ហើយ​នៅ​ពេល​ដែល​ព្រះរាជាណាចក្រ​បាន​បាត់​បង់​នូវ​អ្វីៗ​ទាំង​អស់ និង​ខិតខំ​ព្យាបាល​ដំបៅ​ដ៏​ជ្រៅ​របស់​ខ្លួន សម្តេចរាជបុត្រីព្រះរៀមបានព្យាបាលដំបៅដែលអន្ទោលតាមព្រះកាយ​របស់លោកជាប់ជានិច្ច តាមរយៈ​របាំ​ព្រះ​រាជ​ទ្រព្យ ហើយលោកបានរៀបចំធ្វើឱ្យរបាំបុរាណរបស់ដូនតា​មួយ​នេះ​រស់​ឡើង​វិញ​ ជា​របាំ​ដែល​ពី​មុន​គឺ​ជា​ដួង​ព្រលឹង​ ហើយ​ពេល​នេះ នៅ​តែ​ជា​ដួង​ព្រលឹង​របស់​ប្រជា​ជន​ខ្មែរ។

នោះគឺជាស្នាព្រះហស្ត មួយដែលគ្មានអ្នកណាម្នាក់អាចដកចេញពី សម្តេចរាជបុត្រីព្រះរៀមបានទៀតឡើយ។ ស្នាព្រះហស្ត ដែលមានជីវិតរស់ កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​ដោយសារ​តែ​ការងារ​ដ៏​លំបាកលំបិន​របស់​ព្រះអង្គ លើសពីការស្មាន។ ព្រះអង្គ នៅតែបន្តកសាងជារៀងរហូត តាមរយៈ​របាំ​និង​សិល្បៈ នូវ​ចំណង​រវាង​អតីតកាល​និង​បច្ចុប្បន្នកាល ការ​បន្ត​នូវ​ប្រពៃណី​ទំនៀមទំលាប់​ដែល​ចាំ​បាច់​ ​ដើម្បី​ប្រវត្តិសាស្ត្រ​និង​ឯកភាព​ជាតិខ្មែរ។ ​ប្រជាជាតិ​នីមួយៗ ក្នុង​គ្រប់​សម័យ​កាល តែង​តែមានឥស្សរជន​ដែល​ជា​ប្រភព​នៃ​គំនិត​ច្នៃ​ប្រឌិត​សិល្បៈ នោះ​គឺ​ម្ចាស់​ក្សត្រី​ប្រកប​ដោយ​មោទនភាព មាន​វណ្ណសម្បត្តិ​​ដ៏​វិសេស​នេះ​ហើយ​ដែល​តំណាង​ឱ្យ​ជម្រៅ​បេះ​ដូង​របស់​ប្រជាជន​គ្រប់​រូប។

ក្នុងនោះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Royal du Cambodge បានប្រាប់ឱ្យដឹងថា៖”ក្រុមនាដការី ហាត់សមសម្រាប់រាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាថ្ងៃស្អែកខាងមុខព្រះមេរុ ដែលជាការរាំក្រាបថ្វាយបង្គំលាជាលើកចុងក្រោយ”៕

 

 

 

 

 

សូមទស្សនាវីដេអូខាងក្រោម