(មានវិដេអូ) អាចារ្យធំ ប្រតិកម្មចំពោះព្រះអង្គសាន សុជា ដែលមានសង្ឃដិការិះគុណទៅលើរូបសាក់មួយថា “មិនដឹងជាត្រៀមទៅច្បាំងជាមួយអ្នកណាទេ”

1141

ឌីជេ អាចារ្យធំ ដែលមាននិន្នាការនិយមខ្លាំង ក្នុងការថែរក្សាការពារ សម្បត្តិវប្បធម៌ដូនតាខ្មែរ ។ តារាហ្វេសបុករូបនេះល្បីខ្លាំង ព្រោះតែចេញមុខប្រតិកម្ម និងឈ្លោះទាស់ទែងពាក្យសំដី ជាមួយជនទាំងឡាយណា ដែលហ៊ានប្រមាថដល់សម្បត្តិកេរដូនតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ចំពោះសង្ឃដីកា របស់ព្រះតេជព្រះគុណ សាន សុជាបានបង្ហោះតាមរយៈគណនីហ្វេសប៊ុក កាលពីព្រឹកមិញថា “មិនដឹងជាត្រៀមទៅច្បាំងជាមួយអ្នកណាទេ។ នត្ថិ កម្មំ សមំ ពលំ = គ្មានកម្លាំងអ្វីស្មើនឹងកម្លាំងកម្មឡើយ”។ ដែលសារនេះក្នុងន័យរិះគន់ និងមិនគាំទ្រចំពោះព្រះសង្ឃសាក់រូបលើរាងកាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរិះគន់របស់ព្រះសង្ឃ សាន សុជា ចំពោះមរតកសាក់យ័ន្ត បានធ្វើឲ្យ ឌីជេ អាចារ្យ អ្នកអភិរក្សវប្បធម៌ជាតិនិយម ក្តៅស្លឹកត្រចៀកខ្លាំង ហើយបានសរសេរសារចោទសួរធ្ងន់ៗ ទៅកាន់ តេជគុណ សាន សុជា ដូច្នេះថា “ក្រាបថ្វាយបង្គុំស្បង់ព្រះ???ខ្ញុំករុណាសូមប្រគេន៣សំនួរ៖ ១/ រាប់ចាប់ពីសម័យនគរភ្នំ តើបុព្វការីជនខ្មែរ បដិបត្តិសាសនាចំនួនប៉ុន្មាន? ២/ តើគ្រប់ទម្រង់នៃវប្បធម៌បុរាណខ្មែរ ធ្វើកិច្ចសំពះគ្រូតាមរបៀប ព្រហ្មញ្ញ ឬព្រះពុទ្ធ? ៣/ តើព្រះអង្គគ្រូផ្ទាល់ មានឈាមជាជនជាតិអ្វី? ?កុំភ្លើ! តិចថៃយកចុះបេតិកភណ្ឌបាត់ តាំងព្រុស! របស់ខ្មែរតើ ??បើព្រះអង្គគ្រូ ខ្វះគំនិតមិនបានជួយថែទេ កុំបំផ្លាញ។ សូមផ្ដាំទៅមនុស្សខ្មែរផង ថាខ្ញុំកាន់ទាំងអស់ ថែទាំងអស់ ឱ្យតែរបស់ដូនតាខ្មែរ។ សូមអរព្រះគុណ ?”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រៅពី អាចារ្យធំ ក៏មានគណនីហ្វេសប៊ុករាប់រយផ្សេងទៀត បានបង្ហោះគាំទ្រ សិល្បៈសាក់យ័ន្តផងដែរ ដូចជាការComment ថា “សាក់យ័ន្តរបស់ខ្មែរ ហេតុអ្វីខ្មែរសាក់មិនបាន ប្រសិនបើព្រះសង្ឃគ្រប់អង្គនោះសាក់រូបមនុស្សយន្ត ឬរូបតុក្កតាពេញខ្លួន ទើបគួរឲ្យស្អប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាក់យ័ន្តខ្មែរជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរច្រើនជំនាន់មកហើយ ខ្មែរគួររួមគ្នាអភិរក្សវប្បធម៌មួយនេះ ហេតុអ្វីបែរជាស្អប់ខ្ពើមជាន់ពន្លិចទៅវិញ សព្វថ្ងៃថៃវាកំពុងដណ្ដើមមរតកមួយនេះថាជារបស់ជាតិសាសន៍វាផង ឬចាំដល់ពេលថៃយកបានសម្រេច១០០%ទើបនាំគ្នាស្ដាយ ។ តម្លៃរបស់មនុស្សឋិតលើចិត្តគំនិត មិនមែននៅលើសំបកកាយនោះទេ ។ បើមិនជឿកុំប្រមាថ!!”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះទៀត លើកឡើងថា “ពេលខ្លួនប្រព្រឹត្តល្អ ១០០% ចាំរិះគន់អ្នកដ៍ទៃ មិនខ្វះទេមនុស្សបង្ហោះសុទ្ធតែលើករឿងអាក្រក់របស់គេ ដើម្បីឱ្យអាខោនរបស់ខ្លួនបានល្បី ហើយមិនខ្វះទេអ្នកនិយាយពូកែតែធ្វើអត់កើត” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ គណនីមួយទៀតថា “ក្រោយសម័យអង្គរ អ្នកថែរក្សារបស់ទាំងនេះគឺព្រះសង្ឃ ព្រះអង្គចង់លុបបំបាត់វាងាយមែនទេ? កុំបានតែព្រះសង្ឃនេះហើយអ្នកថែរក្សា កុំអីសៀមយកខ្ទេច ។ នៅសៀមព្រះសង្ឃគេគោរពណាស់ហេតុអ្វីបានព្រះពុទ្ធសាសនាគេអត់អន់ថយ បែជាមកអន់ថយតែខ្មែរទៅវិញ? ហើយសូម្បីតែរូបនៅជញ្ជាំងព្រះវិហាក៏មានរូប មានលក្ខណៈប្រមាថដល់ព្រះខ្មែរទៀត គឺការយកព្រះម៉ែ កង្ហីង និង ក្រពើ ទៅដាក់ក្រោមបល្ល័ង្កព្រះពុទ្ធ។ ហើយអ្នកតែស្ករៗ នោះភាគបានទ្រឹស្តី សូម្បីសីល៥ មិនទាំងកាន់ផង ចូលចិត្តផឹកស្រា និង ជេម្តាយ” ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​