បុរសម្នាក់បានទាញកាំបិតតាំងតោកាប់ប្រហាប្រពន្ធខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ដេរ២០ថ្នេរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗវេលា ម៉ោង២៣និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ភូមិចាក់ជ្រកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយត្រូវបានឃាត់ខ្លួន វេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ ។
ជនសង្ស័យៈឈ្មោះថុល ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិចាក់ជ្រូកសង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះពុំ សុខរ៉េត ភេទស្រី អាយុ២៣ឆ្នាំមុខរបរកម្មការីនីរោងចក្រមានទីលំនៅ បន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យកំពុង ស្នាក់នៅផ្ទះជួល ពេលនោះជនសង្ស័យ បានហៅកូនមកហូបបាយ រួចប្រពន្ធរបស់ជនសង្ស័យ ក៏បាន មកជាមួយដែរពេលនោះបុរសជាប្តីឃើញទឹកមុខប្រពន្ធ ដូចជាខឹងនិងមិនសប្បាយចិត្ត ហើយបុរសជាប្តី ក៏បាន សួរថា ម៉េចបានជាអូនធ្វើមុខអញ្ចឹង? ភ្លាមនោះស្ត្រីជាប្រពន្ធ ក៏ឆ្លើយថាគ្មានអីទេអែង ហៅបាយតែកូនទេ រួចជនសង្ស័យ ខឹងក៏បានទះកំភ្លៀងមួយដៃរួចក៏ស្ទុះទៅបិតទ្វារ ពេលនោះប្រពន្ធស្ទុះមកបើកទ្វារបំរ៉ុងចុះមកដេកនៅបន្ទប់ជួលខាងក្រោមជាមួយបងប្រុសបង្កើត របស់ជនសង្ស័យ ធ្វេីឲ្យជនសង្ស័យខឹងក៏បានស្ទុះទៅទាញកាំបិតប៉័ងតោកាប់ក្បាល និងម្រាមដៃ រងរបួសធ្ងន់ធ្ងរ រួចក៏មានការផ្អើលឆោឡោ បងប្រុសបង្កើតឈ្មោះថុល ណាង ឡើងមកជួយនិងនាំយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ។
សាក្សីដដែលបានបន្តថា លុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ កំពុងតែអោយកូនទាំងបីនាក់ ដេកនៅបន្ទប់ជួលខាងលើ ស្រាប់តែ ពូបង្កើតរបស់ស្ត្រីរងគ្រោះធ្វើការឃាត់ជនសង្ស័យ និងនាំយក កាំបិតប៉័ង តោមកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការ តាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ KBN