(មានវីដេអូ) សូមប្រុងប្រយត្ន័!! កឺកឺថ្លើមធំ ហ៊ានជិះឡានមកធ្វើសកម្មភាពប្លន់ខ្មែរ យកគឿងពេជ្យ ដោយមិនខ្លាចញញើតសូម្បីតែបន្តិច

មួយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោយពេលដែលមានវត្តមានជនជាតិចិនជាច្រើនមករស់នៅប្រទេស​កម្ពុជា​យើង​ គេ​សង្កេត​ឃើញថា មាន​ភាគ​ច្រើន​នៃ​ពួកគេ​បានបង្កអោយមានអសន្តិសុខជាច្រើន ដែលមួយថ្ងៃៗ ឮតែវាយកាប់ចាក់គ្នាមិនចេះចប់ ធ្វើអោយសមត្ថកិច្ចនៅតាម​តំបន់​មានការឈឺក្បាលយ៉ាងខ្លាំងទៅលើជនជាតិចិនទាំងនោះ ហើយក៍ធ្វើអោយប្រជាពលរដ្ឋជាច្រេីនមានការភ័យខ្លាចចំពោះសន្តិសុខរស់នៅ​ និង​ធ្វើ​ដំណើរ​ទៀត​ផង​។

យ៉ាង​ណា​មិញ​ នៅ​មុន​នេះ​បន្តិច​ ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​ដែល​មាន​ជនជាតិ​ចិន​មួយក្រុម​ បាន​ជិះ​ឡានមក​កាក់​អ្នក​ធ្វើ​ដំណើរ​តាម​តុក​តុក​ និងបាន​ប្លន់ស្រស់ៗនៅតាមផ្លូវតែម្តង​ ដែល​ទង្វើ​មួយនេះ​ ហាក់​បីជា​មិនខ្លាចរអាចំពោះ​ច្បាប់​ទំលាប់​របស់​ប្រទេស​កម្ពុជា​យើង​នោះទេ។

ជាមួយគ្នានេះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមានឈ្មោះ​ Ta Ta Yong បានបង្ហោះ​ជាឃ្លីប​វីដេអូ​ អំពី​ទិដ្ឋភាព​​កាក់ឡាន់ប្លន់​ពី​ក្រុម​ជនជាតិ​ចិន​យ៉ាង​សាហាវ​ និងបានមានការលេីកឡេីង​យ៉ាង​ដូច្នេះ​ថា៖​ «នេះជាសកម្នភាពពួកចិនប្លន់ខ្មែរ សូមជួយស៊ែរអោយខ្មែរយើងបានដឹងតៗគ្នាផង»។

បន្ថែម​ទៀត​នោះ​ ម្ចាស់​គណនី​ហ្វេសប៊ុក​នារី​រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖«មានចិនមួយក្រុម​ វាក្មេងៗហើយវាជិះឡានតូរិះមួយក្រុម ហើយវាបានធ្វើសកម្នភាពប្លន់្រគឿងពេជ្យពីក្មេងស្រីធ្វើការយប់ម្នាក់ បើមិត្តនារីលឺរឺដឹងហើយសូមប្រយ័ត្ន ព្រោះចិននៅស្រុកខ្មែរយើងឥលូវវារកសុីប្លន់ប្រជាពលរដ្ឋខ្មែរ»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។