(មានវីដេអូ)​ ពុទ្ធោអើយ!! បុរសសតិមិនគ្រប់ម្នាក់ ត្រូវបានគេដាក់ច្រវ៉ាក់ នៅក្នុងព្រៃអស់រយៈពេលជាង១០ឆ្នាំ ហាលខ្យល់ ហាលភ្លៀង

20556

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Poch Sua បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានបងប្រុសម្នាក់ ត្រូវបានគេយកទៅដាក់ច្រវ៉ាក់ នៅក្នុងព្រៃអស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏ព្រោះតែគាត់ជាមនុស្សម្នាក់​ដែលមានសតិមិនគ្រប់គ្រាន់។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា “ថ្វីបើគាត់សតិមិនគ្រប់តែគាត់ក៌ជាមនុស្សដែល បុរសម្នាក់ត្រូវជាប់ច្រវ៉ាក់ជើងនៅក្នុងចំការព្រៃជាង10ឆ្នាំមកហើយសូមសម្តេចឯកឧត្តមមេត្តាជួយរកដំណោះស្រាយដើម្បីជួយដល់គាត់ផងបាទ​ភូមិអន្លង់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល​”។

បន្ទាប់ពីទទួលបានដំណឹងមួយនេះ សមត្ថកិច្ចក៏បានចុះទៅជួយបុរសរូបនោះ នៅក្នុងព្រៃ ដោយម្ចាស់គណនីហ្វេសប៊ុកបានបង្ហាញសកម្មភាពថា “ធ្វើដោយចិត្តដោះស្រាយបញ្ហាដោយក្តីមេត្តាករុណា នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ កំពុង​ធ្វើ​ការ​រំដោះបុរសដែលជាប់ច្រវ៉ាក់អស់រយះពេលជាង10ឆ្នាំស្ថិតនៅ​ភូមិ​អន្លង់​ឃុំ​ព្រែក​តា​មាក់​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល!សូម​អរគុណ​ដល់​សម្បុរស​ជនដែលបានចូលរួមក៌សាង បន្ទប់សមរម្យដល់រូបគាត់បានស្នាក់នៅ! 23-11-2019″៕

 

 

 

 

 

 

 

 

 

 

 

មានវិដេអូ៖

ប្រភព៖ Poch Sua