ជួយគាត់យកតែបុណ្យទៅ!! គាត់នៅមុខវាំង គាត់ត្រូវបានចោរប្លន់ យកអ្វីៗគ្រប់យ៉ាងអស់ហើយ សុំត្រឹមផ្ដល់ទឹក និងអាហារ

45

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ មាន​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមាន​ក្តី​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​ជន​បរទេស​ម្នាក់​ ដែលគាត់​ត្រូវ​បាន​ចោរប្លន់​អស់ពីខ្លួន​ សូម្បី​តែ​លុយ​ទិញ​ទឹក​ផឹក​ ក៏គ្មាន​លទ្ធភាព​នឹងទិញដែរ​ តែដោយក្តីអាណិតពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​ ក៏ជូន​ជា​អាហារ​បន្តិច​បន្តួច​ដល់​រូប​គាត់​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​ឈ្មោះ​ ឈ្មោះ​ Ju Dy Ja បាន​បង្ហោះ​ពី​ទិដ្ឋភាព​ដ៏​សែន​កំសត់​ ខណៈ​ដែល​ជនជាតិ​បរទេស​រូប​នេះ​កំពុងទទួលទាន​អាហារ​ដែលគេផ្តល់ជូន​ អមជាមួយ​ខ្លឹមសារ​រៀប​រាប់​ថា៖ «គាត់នៅមុខវាំង គាត់ត្រូវបានចោរប្លន់ យកអ្វីៗគ្រប់យ៉ាងសុំត្រឹមផ្ដល់ទឹក និងអាហារ សូម​មេត្តា​ជួយ​ដល់គាត់ផង»។

បេីតាម​ការ​បញ្ជាក់​តាម​រយៈ​ស្លាក​ដែលគាត់បានសរសេរលេីក្រដាសនេះ​ មាន​ន័យ​ថា​ ៖«ខ្ញុំ​មកពី​ប្រទេស​ New Zealand ខ្ញុំត្រូវ​បានគេវាយ​ និងប្លន់អស់​ពីខ្លួន​។ សូមមេត្តា​ជួយ​ជាទឹក​ និង​ម្ហូប​អាហារ​ផង​»។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានការ​ការ​បញ្ចេញ​មតិ​យោបល់​ពី​មហាជន​ជាច្រើន​ បេីជួបគាត់​មេត្តា​នាំគាត់ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ ឬក៏​ស្ថានទូត​ ដេីម្បី​ទទួល​បាននូវការ​ជួយ​អន្តរាគមន៍​ណា​មួយ​។