ក្តុកក្តួលណាស់! ទិដ្ឋភាពទូទៅ នៃពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ នៅព្រឹកនេះ (មានវីដេអូ)

251

កាលពីវេលាម៉ោង ៧ល្ងាច ម្សិលមិញនេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះរាជវង្សានុវង្សចំនួន ៣ព្រះអង្គ រួមជាមួយនិងនាដករ និងនាដការី បានសម្តែងរបាំដែលជាការរាំឧទ្ទិសក្រាបថ្វាយមហាព្រះរាជកុសល និងជាការថ្វាយបង្គំលាជាលើកចុងក្រោយ ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាព្រះមេរុ ខាងមុខវត្តបទុមវតី។

ចំពោះកម្មវីធី​ដង្ហែ​ព្រះ​សព ​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ បានប្រព្រឹត្តទៅ ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ ​វេលា​ម៉ោង​ ៦ព្រឹក​។ ក្នុងនោះ គេក៏បានឃើញមហា​ជន​ បានមក​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ បង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួលជាខ្លាំង។

ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ នៃពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ ៕