រដ្ឋាភិបាលថៃ ត្រៀម៣០លានដុល្លា ដើម្បីជួយកសិករ ដែលខ្វះខាត់ និងជួបគ្រោះលំបាក….

2103

ពលរដ្ឋថៃមានភ័ព្វសំណាង, រដ្ឋាភិបាលត្រៀមលុយ៣០លានដុល្លារ ទុកជួយកសិករជួបការលំបាក ខ្វះខាត…យោងតាមការចុះផ្សាយរស់គេហទំព័របាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មថៃ ប៉ាសូ លូហាជន (Pasu Loharjun) បាននិយាយថា ក្រសួងលោក កំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងធនាគារផងនោះ អំពីវិធានការចាំបាច់ ដែលគ្រោងដំណើរការនៅដើមឆ្នាំក្រោយ។ ការចំណាយ១ពាន់លានបាតនេះ នឹងដាក់បញ្ចូលជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០របស់ក្រសួងឧស្សាហកម្ម ដែលចាប់ផ្តើមនៅខែក្រោយនេះ និងមានចំនួនសរុប១៤ពាន់លានបាត ឬស្មើនឹង ៤៥៩,៤លានដុល្លារ។

ក្រសួងកំពុងបង្កើតគំរូ២ទៅ៣បែបដើម្បីគាំទ្រកសិករថៃ ដោយការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ និងបង្កើនចំណូលគ្រួសារ។ លោកមន្ត្រីថៃ ប៉ាសូ គូសបញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា វិស័យស្បៀងអាហារនឹងក្លាយជាការផ្តោតសំខាន់សម្រាប់ផែនការថ្មី ដែលនឹងអភិវឌ្ឍគំរូប្រើដំណាំដើម្បីផលិតអាហារកែច្នៃ និងជួយកសិករឲ្យទទួលបានទិន្នផលខ្ពស់ពីការដាំដុះរបស់ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ រដ្ឋាភិបាលថៃ បានបញ្ជាឲ្យក្រសួងឧស្សាហកម្មដឹកនាំគម្រោងគាំទ្រវិស័យកសិកម្មនេះ ដោយដើរតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកសាងប្រជាជាតិមួយ ដែលមាន «កសិករវៃឆ្លាត» ក្រោមផែនការ ឈ្មោះថា ប្រាឆា រ៉ាត់ (Pracha Rat) ។ តាមបាងកកប៉ុស្តិ៍ អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម ណាតាពល រែងស៊ីតពល (Nattapol Rangsitpol) បាននិយាយថា វិស័យស្បៀងអាហារកែច្នៃ ជាអាទិភាពទីមួយសម្រាប់រដ្ឋាភិបាលក្នុងការជួយគាំទ្រដល់កសិករថៃ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

 

 

 

 

 

ប្រភព isharetoday