ចម្លែកៗ!! បុរសម្នាក់ប្រេីឧបករណ៍នេសាទច្បាប់ហាមឃាត់ ត្រូវបានមន្ត្រីជលផលសហការគ្នាចាប់វ៉ៃខ្នោះ​ បញ្ជូនទៅ​តុលាការ​ខេត្តស្ទឹងត្រែង (មានវីដេអូ)

4068

ប្រជានេសាទ​ម្នាក់នៅខេត្តស្ទឹងត្រែងដែលប្រេីឧបករណ៍នេសាទច្បាប់ហាមឃាត់​ (​ អាគុយឆក់ត្រី​ )​ ត្រូវបានមន្ត្រីជលលសហការគ្នាចាប់វ៉ៃខ្នោះ​ បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ ។ នេះបេីតាមការបង្ហោះលេី​ ហ្វេសប៊ុក​ មន្ត្រី​ជលផលឈ្មោះ​ Savoeun Vong នៅថ្ងៃនេះ​ ។

ចំណាត់ការ​ផ្លូវ​ច្បាប់​បែប​នេះ​ ត្រូវ​បាន​មហាជន​ចំអកអោយថា​ ឈ្មួញនេសាទល្មេីសច្បាប់ទ្រង់ទ្រាយធំ​ មិនដែលឃេីញ​សមត្ថកិច្ច​ជលផលចាប់បានទេ​ ប៉ុន្តែ​បេីប្រជាពលរដ្ឋតូចតាចល្មេីសច្បាប់តិចតួច​ ចាប់ហេីយថតផ្សាយគ្រប់ប៉ុស្តិទូរទស្សន៍​ ។

ទោះជាយ៉ាងណាក៏ដោយ​សូមបងប្អូន​ប្រជានេសាទ​កុំប្រេីឧបករណ៍ដែលច្បាប់ហាមឃាត់​ ព្រោះការប្រេីឧបករណ៍ដែលច្បាប់ហាមឃាត់វាអាចបំផ្លាញធនធានត្រីក្នុងទន្លេអោយកាន់តែធ្លាក់ចុះ​ ។

 

 

 

ប្រភព​ ៖​ Facebook Savoeun Vong