ស៊ែរចែកគ្នាដឹងផង!! វិធីបន្សាបពិស ក្រោយពេលក្អែបខាំ​ ឬខ្យាដំរីទិចតាមបែបធម្មជាតិ

1172

វិធីបន្សាបពិសខ្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើងរួចចិតដើមល្ហុងយកជ័ររបស់វាមកបន្តក់ចំមុខកន្លែងដែលវាខាំ១០នាទីក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មា រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។

វិធីការពារកុំអោយក្អែប​មកជិត-យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។

យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ៕សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

 

 

 

 

 

ប្រភព៖ អ៊ាង សុផល្លែត