បើចង់មានអាយុវែង សូមជៀសពីអាហារទាំង៤មុខនេះ ព្រោះសំបូរ​សារធាតុ​គីមីខ្លាំង​បំផុត….

142

សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធគ្មាន​ជាតិគីមី​ណាស់មិន​ថាបន្លែ​ផ្លែឈើឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាពនិង​អាចទុកបានយូរអ្នកផលិត អ្នកលក់មួយចំនួនបានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។ អាហារ​​ខូច​គុណភាពមាន​ផ្ទុក​សារធាតុគីមីដែល​​យើង​តែ​​ឮ​​ព័ត៌មាន​​មន្ត្រីកាំកុងត្រូល​​ចាប់​​បាននិង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖

១-(ប្រហិត)៖ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាងដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិតនិង​អាច​រក្សា​ទុក​បាន​យូរ។

២-(ស្លាបមាន់-ជើងមាន់)៖ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់ជើងមាន់​ទាំង​នេះត្រូវ​បាន​គេ​ចាក់​សារធាតុគីមី​ម្យ៉ាង​ឈ្មោះថា ហ្វ័រម៉ុល ដើម្បី​រក្សា​ទុក​បាន​យូរមិនស្អុយខូច​គុណភាពនៅ​ពេល​ដែល​យើង​ញ៉ាំ​ទៅ​ប៉ះពាល់​សុខភាព​ច្រើន​ណាស់។

៣-(សាច់ក្រក)៖មិន​ខុសគ្នា​ពី​ពពួក​អាហារ​ទាំង​ប៉ុន្មាន​ខាង​លើ​ទេ សាច់​ក្រក​ក៏​មានដាក់សារធាតុគីមីដែរបើ​មិន​អ៊ីចឹង​ទេ​ម៉េច​នឹង​អាច​រក្សា​ទុក​បាន​យូររុយ​មិន​រោម​នោះ។

 

៤-(មឹកបង្គារ)មឹកនិង​បង្គារ​នៅ​ទីផ្សារបច្ចុប្បន្ន​ក៏​ប្រើ​សារធាតុគីមី​ដែរដើម្បី​រក្សា​ឲ្យ​នៅ​ស្រស់​ល្អឃើញ​ហើយ​ចង់​ទិញ​ភ្លែត។ ដោយ Dr.ដេត ធន្នី,ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត #MedicalnewsforCambodia