ឯកឧត្តម​ គួច​ ចំរើន​ ​ជាមន្ត្រី​ល្អ​ហេីយ​ ភរិយា​ចិត្តធម៌ទៀត បានជួយដល់លោកតា​ដែលពិការ​ជេីងហើយ​ក្រីក្រ​ជាទឹកប្រាក់ចំនួន…

65

ថ្មីៗនេះលោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានប្រកាសស្វែងរកអ៊ុំប្រុសមួយរូបឈ្មោះ ក្រែង ខាន រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ដែលពិការជើងខាងស្តាំហើយជីវភាពខ្វះខាតប្រើជើងឈើដែលធ្វើដោយខ្លួនឯង តែពេលធ្វើដំណើរទៅណាម្តងៗពិតជាលំបាកនិងមានការឈឺចាប់ ដើម្បីឧបត្ថម្ភជាថវិកាជូនគ្រាន់សម្រួលជីវភាពបានមួយរយៈ ព្រមទាំងជើងសិប្បនិមិត្តផងដែរ។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់លោក ផែង​ វណ្ណៈ បានឲ្យដឹងថា លោកតា​ ក្រែង​ ខាន​ អាយុ​ ៧០​ ឆ្នាំ​ ជនជាតិ​ភាគតិច​ព្នង​ ពិការ​ជេីង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ ថ្ងៃនេះទទួលបានការឧបត្ថម្ភពីសំណាក់ ឯកឧត្តម​ គួច​ ចំរើន​ និងលោកជំទាវ ចំនួន១០០០ដុល្លារអាមេរិក ដោយថវិកា​នេះត្រូវ​បានលោក​ ខឹម​ សុផុន​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​ យុវនិតិ​សម្បទា​ ខេត្តមណ្ឌលគិរី​ យកទៅប្រគល់ជូនលោកតាដោយផ្ទាល់ដៃ​ ៕