មានប្រិយមិត្ត ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានដែលពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ បានស្លាប់ដោយសារជំងឺគាំងបេះដូង ខណៈដែលទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង និងមានស្រុកកំណេីត ស្ថិតក្នុងភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំនេះដែរ បានធ្វើឲ្យបងប្អូនសាច់ញាតិ ជាពិសេសឪពុកម្ដាយរបស់សពជនរងគ្រោះ បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅនេះ។ សូមជម្រាបដែរថា សពរបស់ប្អូនប្រុសមានឈ្មោះ ពក ពឿន ហៅ (ប៊ុន ថាន) Rā Høø បានដឹកមកដល់ប្រទេសកំណើត នាវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ដោយឡែក កាលពីយប់មិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ Le seoul news បានមានការលើកឡើងថា៖ «វិញ្ញាណរបស់ពលករធ្វើការនៅកូរ៉េ ចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់នៅកំពង់ចាម។ នៅរស់សូមសាងអំពេីល្អអោយបានច្រេីន។ សូមជួយចែករំលែកដល់មនុស្សដែលគិតមិនល្អ អោយកែប្រែជាមនុស្សគិតល្អវិញ សាធុសាធុ»។
បេីមេីលតាមទិដ្ឋភាពក្នុងឃ្លីបវីដេអូមួយនេះ សពជនរងគ្រោះដែលបានស្លាប់និងចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់នោះ គឺបានមានការរៀបរាប់យ៉ាងច្រេីនទៅកាន់ក្រុមគ្រួសារ ដែលរូបគេពិតជាមិនបានដឹងថាខ្លួនឯងបានស្លាប់នោះទេ ហេីយខ្លួនពិតជាមិនចង់បែកចេញពីគ្រួសារនោះដែរ ទេីបខ្លួនព្យាយាមមកផ្ទះ តែត្រូវបានគេហាមប្រាណមិនអោយចូល ហេីយវិញ្ញាណក៏គ្មានទិសដៅនោះដែរ។
គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សពរបស់ប្អូនប្រុស Ra Hoo ត្រូវបានដល់ពេលបញ្ចុះហេីយ ដោយមានការចូលរួមជូនដំណេីរជាលេីកចុងក្រោយពី ឪពុកម្ដាយ មិត្តភ័ក្ដិ បងប្អូនសាច់ញាតិជិតឆ្ងាយជាច្រើន ជាមួយទឹកមុខក្រៀមក្រំ និងមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃត្រលប់វិលវិញមួយនេះ។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម