សូមប្រុងប្រយត្ន័!! សន្តិសុខម្នាក់ធ្វើការអស់កម្លាំងពេក ផឹកគោជល់មួយកំប៉ុង ដេកស្លាប់ក្នុងអង្រឹង

10690

បាត់ដំបង៖នៅវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៩មានបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងបន្ទាប់ពីផឹកភេសជ្ជៈ គោជល់អស់មួយកំប៉ុង។

ករណីនេះបានកើតឡើងនៅចំណុចការដ្ឋានមួយកន្លែងស្ថិតនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ច័ន្ទ យ៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខ យាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

យោងតាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចជំនាញអះអាងថាជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថនគរបាលស្រុកសង្កែប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ប្រភព tnn-news