ស៊ែរដាស់តឿនដល់ឪពុកម្តាយផង!! កុំអោយកូនតូចដែលទើបនឹងកើតបៅរបៀបនេះ ព្រោះវាបណ្តាលឲ្យ…

92

យោងតាមទំព័រហ្វេសប៊ុកថៃមួយ បានចែករំលែកនូវរឿងដែលមិនគួរកើតមួយ បន្ទាប់ពីទារកអាយុ ១៨ ថ្ងៃ ម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែឈ្លក់ទឹកដោះគោ ។ ទំព័រហ្វេសប៊ុកនោះបានសរសេរថា «នេះគឺជារឿងដ៏ភ្ញាក់ផ្អើល និងសោកស្តាយបំផុត ដែលបានកើតឡើងចំពោះទារកអាយុ ១៨ ថ្ងៃ ម្នាក់ ដែលបានស្លាប់ដោយសារតែឈ្លក់ទឹកដោះគោ ។

ម្តាយទារកបានប្រាប់ថា ខ្លួនបានដាក់ទឹកដោះគោអោយកូនបៅ តែមិនបានកាន់ដបទេ ផ្ទុយទៅវិញ ខ្លួនបានយកខោទឹកនោមកល់ដបទឹកដោះគោ ហើយនាងក៏បានដើរចេញទៅ ទើបមិនដឹងថាកូនឈ្លក់ទឹកដោះគោ ។ ពេលមកវិញទើបដឹងថាកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលនោះគ្មាននរណាម្នាក់នៅជិតទារកទេ» ។

ជាការចែករំលែក ក៏ដូចជាដាស់តឿនដល់ម៉ាក់ៗថ្មីថ្មោង គួរគប្បីពិនិត្យមើលក្បាលដោះ កុំទិញក្បាលដោះដែលមានរន្ធត់ធំពេក តែគួរទិញក្បាលដោះដែលមានរន្ធត់តូច ដែលអាចចេញទឹកដោះគោតិចៗ ទោះអូនៗខ្លះគាត់មានអាយុចាស់ខែក៏ពិតមែន តែដង្ហើមគាត់ខ្លី បៅមិនទាន់ទឹកដោះគោចេញច្រើនពេក អាចធ្វើអោយអូនៗឈ្លក់ ៕