សូមប្រយត្ន័ចំពោះកូនតូចៗ!! ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ចេះតែយំ មិនព្រមបៅទឹកដោះគោ ហើយក្អួត ដល់យកទៅពេទ្យពិនិត្យ លទ្ធផលបង្ហាញថា…

11114

ថៃ៖ យោងតាមគណនីហ្វេសប៊ុក វេជ្ជបណ្ឌិតជនជាតិថៃម្នាក់មានឈ្មោះថា អារ៉ាក់ វង់វ៉រ៉ាក់ឆាត់ បានចែករំលែកព័ត៌មានមួយនៅលើគណនីរបស់គាត់ថា «កាលពី ៣ ថ្ងៃមុន មានអ្នកជំងឺអាយុ ៣ ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយបញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីអូនតូចមានអាការក្អួតចង្អោរ មិនព្រមបៅទឹកដោះគោ ហើយគិតតែពីយំលួងមិនបាត់សោះ ។ ពេលមកដល់មន្ទីរពេទ្យភ្លាម ក្រុមគ្រូពេទ្យក៏បញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងរៀបចំថតអេកូមើល ។

លទ្ធផលបានបង្ហាញថាមានកាក់មួយ នៅជាប់បំពងកអូន ។ ភ្លាមៗគ្រូពេទ្យខាងយើងខ្ញុំ ក៏បានជួយសង្គ្រោះយកកាក់ចេញពីបំពង់កអូនដោយសុវត្ថិភាព ។ ប្រសិនបើទុកយូរជាងនេះបន្តិចនោះ វាពិតជាគ្រោះថ្នាក់ណាស់ ព្រោះកាក់មិនអាចរអិលធ្លាក់ចុះ ហើយក៏មិនអាចចេញមកវិញ តាមរយៈការបន្ទោរបង់បានដែរ ព្រោះកាក់ធំណាស់ » ។

ជាចុងក្រោយ លោកគ្រូពេទ្យបានដាស់តឿនដល់ឪពុកម្តាយថា ប្រសិនបើអូនតូចៗ បានលេបរបស់រឹង ដូចជាកាក់ជាដើម សូមប្រញាប់នាំកូនមកកាន់មន្ទីរពេទ្យភ្លាមៗ ។ ជាពិសេសថ្មពិលបន្ទះតែម្តង ដាច់ខាតត្រូវតែនាំទៅមន្ទីរពេទ្យភ្លាមកុំបង្អង់អោយសោះ ព្រោះថាសារធាតុគីមីជាច្រើននៅក្នុងថ្មបន្ទះ នឹងលេចធ្លាយ ហើយវាធ្វើអោយមានដំបៅក្រពះ ឬដំបៅពោះវៀន ។ ហើយករណីធ្ងន់ធ្ងរវិញនោះ អូនតូចៗអាចនឹងត្រូវបាត់បង់ជីវិតថែមទៀតផង ៕