សូមប្រុងប្រយត្ន័!! សកម្មភាពថ្មីប្លែក ជិះឡាននិងបិទមុខភ្ជង់ប្លន់លេីបរទេសជន​ កំពុងជិះកង់បី បានសម្រេច

163

ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះរថយន្តស៊េរីទំនើបម៉ាកស្តារិចមួយគ្រឿងមកកាក់ពីមុខម៉ូតូកង់បីឥណ្ឌាមួយគ្រឿងរួចដកកាំបិតភ្ជុង់ប្លន់លើបុរសជនជាតិបរទេសម្នាក់​ ខណះកំពុងជិះកង់បី​ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខកន្លែងលក់ផ្កាតាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូកង់បីឥណ្ឌាឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង​ ពណ៌សពាក់ស្លាកលេខតាកែវ1P-8671បានដឹកជនរងគ្រោះជាភ្ញៀវចេញពីម្តុំអូឡាំពិចគោលបំណងយកភ្ញៀវមកដាក់នៅបុរីប៉េងហួត ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យចំនួន ៣នាក់បិតមុខជិះរថយន្តម៉ាកស្តារិចមួយគ្រឿង​ ពណ៌ខ្មៅ បានបិទស្លាកលេខមុខក្រោយជិត ជិះមកកាក់ម៉ូតូកង់បីរបស់គាត់ ហើយរូបគាត់បានឈប់។ បន្ទាប់មកជនសង្ស័យ២នាក់ជាបក្ខពួកបានចុះពីលើរថយន្តរួចដកកំបិតភ្ជង់លើជនរងគ្រោះជាភ្ញៀវរួចប្លន់យកកាបូបស្ពាយបានសម្រេច​ នាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។​ ក្រោយហេតុការណ៍ជនរងគ្រោះបានជិះម៉ូតូកង់បីបន្តទៅកន្លែងស្នាក់នៅរបស់គាត់វិញបាត់​ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅពេលនោះឡេីយ។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងកាបូបជនរងគ្រោះមិនទាន់ដឹងថាបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើងទេ​ តែជនរងគ្រោះហួសចិត្តគ្រវីក្បាល​ ចំពោះហេតុការណ៍អសន្តិសុខមួយនេះមកលេីរូបគាត់ជាខ្លាំង​ ដោយមិនចង់និយាយអ្វីឡេីយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានសួរនាំទៅលើម្ចាស់ម៉ូតូកង់បី​ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវមុខសញ្ញាជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕