អាណិតក្មេងណាស់!! កូនស្រីទេីបអាយុបាន ៩ថ្ងៃ ត្រូវម្តាយយកទៅជ្រលក់ទឹកទន្លេ

1785

ភ្នំពេញៈ​នារីម្នាក់សង្ស័យប្រេីថ្នាំញៀនលេីសកម្រិតយកកូនស្រីទេីបអាយុបាន៩ថ្ងៃជ្រលក់ទឹកទន្លបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះក្មេង។ ហេតុការណ៍នេះ​បានកេីតឡេីងកាលពីវេលាម៉ោង៦ព្រលប់​ ថ្ងៃ​ទី​២៥ខែវិច្ឆិកា​ឆ្នាំ​២០១៩ស្ថិត​តាមមាត់ទន្លេក្នុងតំបន់មិនរៀបរយភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​។

ស្ត្រីជាម្តាយត្រូវបានគេស្គាល់ថាឈ្មោះ
ទូច​ គឹមសៀងហៃ​ អាយុ២៤ឆ្នាំមានទីលំនៅក្រុមទី១៤ភូមិ​ផ្សារ​តូច​ សង្កាត់ទួលង្កែទី១​ ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​។
កូនស្រីអាយុថ្លៃឈ្មោះ​ ច័ន្ទ​ មុន្នីនាថ​ អាយុ៩ថ្ងៃ​។

តាមប្រភពព័ត៌មានឲ្យដឹងថានៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែវិច្ឆិកា​ឆ្នាំ​២០១៩ម្សិលមិញ​ស្ត្រីជាម្តាយសង្ស័យថាប្រេីថ្នាំញៀនលេីសកម្រិតហេីយបានយកកូនស្រីរបស់ខ្លួនអាយុទេីបតែបាន៩ថ្ងៃ​ប៉ុណ្ណោះ​ដេីរឡេីងលេីស្ពានបន្ទះឈេីដែលប្រពលរដ្ឋធ្វេីសម្រាបងូតទឹកឬឆ្លងកាត់អែបច្រាំងទន្លេហេីយស្ត្រីខាងលេីបានចាប់ជេីងកូនឡេីងលេីជ្រលក់លេីកជ្រលក់លេីកក្នុងទឹកទន្លេហេីយស្រែកគម្រាមថាបេីអ្នកណាហ៊ានចូលជួយកូននោះគាត់និងទម្លាក់ចូលទឹកតែម្តងពេលនោះប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានព្យាមលួងលោមស្ត្រីជាម្តាយនិងបានចាប់បំបែកកូនចេញពីម្តាយដេីម្បីជួយសង្គ្រោះកូននោះឲ្យរួចផុតពីគ្រោះមរណៈអស់រយៈពេលជាច្រេីនម៉ោងរហូតដល់នៅម៉ោង៦ល្ងាច​ថ្ងៃ​ដដែល។

ប្រភពបន្តថាបន្ទាប់ពីបំបែកកូនចេញពីម្តាយហេីយនោះប្រជាពលរដ្ឋចិត្តបុណ្យបានទិញទឹកដោះគោបំបៅឲ្យកូននោះពេញមួយយប់រហូតដល់ព្រឹកថ្ងៃទី២៦ខែវិច្ឆិកា​ឆ្នាំ​ដដែលស្ត្រីជាម្តាយបានមកឡាំប៉ាស្រែកយកកូនទៅវិញតែអ្នកជួយសង្គ្រោះបារម្ភពីសុវត្ថិភាពកូនស្រីនោះទេីបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដេីម្បីរកវិធីជួយក្មេង។
បន្ទាប់ពីសមត្ថកិច្ចបានដឹងហេីយក៏រាយការណ៍ទៅចៅសង្កាត់ដេីម្បីឲ្យរកដំណោះស្រាយដេីម្បីបញ្ចៀសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់កូននោះខាងសង្កាត់ក៏ចាត់ចែងហៅម្តាយក្មេងទៅនិយាយហេីយស្ត្រីជាម្តាយក៏ប្រគល់កូនតូចរបស់ខ្លួនទៅសង្គមកិច្ចខណ្ឌឬស្សីកែវដេីម្បីមេីលថែ៕