មហាជនសម្គាល់ថា ក្មេងៗចាប់ផ្ដើមមានចរិត និងសម្ដីមិនល្អ ក្រោយមើលវីដេអូក្រុមរតនវិបុល

124556

ក្រុមតារាសម្ដែងដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាក្រុមរបស់ រតវិបុល ដែលជាអតីតអ្នកកាត់តវីដេអូប្រចាំផលិតកម្ម បានធ្វើការបោះបង់អាជីពខ្លួនទៅនាំក្មេងៗនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ថតវីដេអូខ្លីៗ ដោយឲ្យពួកគេប្រើប្រាស់សម្ដីកំប្លែងៗដែលមានលាយឡំពាក្យបែបអសុរោះ ផ្សេងៗផងដែរ ដែលរឿងនេះត្រូវបានមហាជនហាមប្រាមមិនឲ្យក្មេងៗទស្សនាវីដេអូនេះឡើយ ដោយហេតុថាខ្លាចធ្វើឲ្យក្មេងៗមានអាកប្បកិរិយាមិនល្អ និងសម្ដីមិនល្អនាពេលខាងមុខ ក្រោយពេលមើលវីដេអូក្រុមនេះសម្ដែងរួច ។

អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកចូលចិត្តទស្សនាប្រហែលជាបានស្គាល់ហើយ YouTube Channel ដែលមានឈ្មោះថា Yong Ye ដែលត្រូវបានគេស្គាល់ថាជាក្រុមរតនវិបុល ដែលបានសម្ដែងវីដេអូអស់ជាច្រើនឆ្នាំមកហើយ ដែលមានការទទួលការចាប់អារម្មណ៍ជាច្រើន ។ ទន្ទឹមនឹងការចាប់អារម្មណ៍ផងដែរនោះ អ្នកលេងបណ្ដាញសង្គមមួយចំនួនបានចាប់ផ្ដើមមិនពេញចិត្តត្រង់ប្រើប្រាស់សម្ដីអសុរោះផ្សេងៗក្នុងវីដេអូ ដែលនាំឲ្យក្មេងៗរៀនតាម និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ ។

អ្នកលេងបណ្ដាញសង្គមមួយចំនួនបានបង្ហោះ និងសរសេរការយល់ឃើញរបស់ខ្លួនស្រដៀងគ្នាទៅនឹងការយល់ឃើញរបស់លោក Nou Vandeth ដែលលោកបានបង្ហោះថា «កំពូលYouTube ឆានែលដែលធ្វើឲ្យកុមារមើលហើយមានចរិកអាក្រក់ ទាំងសំដី និងកាយវិការក្នុងរយៈពេលដ៏ខ្លី» ដែលមានអ្នកជាច្រើនចូលមកប្រាប់ថាពួកគេចាប់ផ្ដើមប្លុកវីដេអូនេះមិនឲ្យកូនៗរបស់ពួកគេមើលទៀតនោះឡើយ ដោយមូលហេតុនេះ ៕

 

 

ប្រភព​ khmer-readers