មានរឿងអីចេស!!​ បានជាគ្រូធំប្រចាំសាលាគុនល្បុក្កតោក្មេងវត្តថាន់ ប្រកាសឈប់ទទួលស្គាល់កញ្ញា ពេជ្រចរណៃ

511

យោងតាមហ្វេសប៊ុករបស់ ល្បុក្កតោក្មេងវត្តថាន់ បានបង្ហោះឲ្យដឹងថា : ខ្ញុំបាទឈ្មោះ ឆនច័ន្ទវិរៈ ជាគ្រូធំប្រចាំសាលាគុនល្បុក្កតោក្មេងវត្តថាន់ សូមជំរាបជួនពុកម៉ែបងប្អូនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកឲ្យបានជ្រាបថាកញ្ញា ពេជ្រចរណៃ ជាអតីតៈកូនសិស្សរបស់ខ្ញុំបាទ គាត់បានហាត់រៀនក្បាច់គុនល្បុក្កតោ ត្រឹមកម្រិតមូលដ្ធានហើយគាត់ឈប់ហាត់ពីខ្ញុំរយះពេល២ឆ្នាំហើយមកដល់ពេលនេះ។ ហើយកញ្ញា ពេជ្រចរណៃបានបង្កើតក្រុមល្បុក្កតោមួយដោយខ្លួនឯងហើយធ្វើសកម្មភាពផ្សេងៗពុំមានការអនុញ្ញាត្តិពីខ្ញុំឡើយ។ អាស្រ័យហេតុនេះរាល់ទង្វើលកញ្ញា ពេជ្រចរណៃ បង្ហាញសកម្មភាពផ្សេងៗដែលទាក់ទងពីមរតកក្បាច់គុនបុរាណខ្មែរល្បុក្កតោ ខ្ញុំបាទឈប់ដឹងលឺចាប់ពីថ្ងៃទី26.11.2019 នេះតទៅ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមឲ្យសមត្ថិកិច្ចរាជរដ្ធាភិបាលដោះស្រាយទៅតាមផ្លូវច្បាប់។ សូមអរគុណ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព ល្បុក្កតោក្មេងវត្តថាន់