ប្រពៃណាស់! ថវិកាចំណងដៃ​អាពាហ៍ពិពាហ៍ ចំនួន ១០​ ម៉ឺន​ដុល្លារ​ ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា​ខេត្ត​សៀមរាប​ ៥​ ម៉ឺន​ដុល្លារ​ និង​ មន្ទីរពេទ្យ​ កុមារ​អង្គរ​ ៥​ ម៉ឺន​ ដុល្លារ​

346

មុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះហ្វេសបុកឲ្យដឹងថា៖ ពិតជាអស្ចារ្យណាស់​ យកចំណងដៃការកូនឧបត្ថម្ភមន្ទីរពេទ្យពីរនៅខេត្តសៀមរាប​ នៅថ្ងៃទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​លោកជំទាវ​ កុយ​ សាលីណា​ ភរិយា​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ខេង​ សុមេធ​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ក្រុម​គ្រួសារ​ បានយកថវិកាដែលជាចំណងដៃ​អាពាហ៍ពិពាហ៍​កូនពៅ​របស់​លោកជំទាវ​ សរុប​ ១០​ ម៉ឺន​ដុល្លារ​ ទៅឧបត្ថម្ភដល់​

មន្ទីរ​ពេទ្យ​ចំនួន​ ២​ នៅខេត្ត​សៀមរាប​ គឺ​ មន្ទីរពេទ្យ​ គន្ធបុប្ផា​ខេត្ត​សៀមរាប​ ៥​ ម៉ឺន​ដុល្លារ​ និង​ មន្ទីរពេទ្យ​ កុមារ​អង្គរ​ ៥​ ម៉ឺន​ ដុល្លារ​ ដេីម្បី​រួមចំណែកសង្គ្រោះកុមារកម្ពុជា​ ។ ទឹកចិត្ត​ដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារលោកជំទាវ​ ពិតជាមិនសរសេីរមិនបាន​។ នេះពិតជាអំពើល្អដ៏ប្រពៃណាស់ សុំអរគុណដល់ក្រុមគ្រួសារ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ខេង​ សុមេធ​ ដែលចូលរួមឧបត្ថម្ភមន្ទីរពេទ្យពីរនៅខេត្តសៀមរាប៕

 

 

 

 

 

 

 

ប្រភព៖ ផែង វណ្ណៈ / khmernote