ត្រៀមអាវរងាឲ្យហើយទៅ! រាជធានី-ខេត្តជាច្រើនអាចចុះត្រជាក់ដល់២០អង្សារជាងចាប់ពីថ្ងៃនេះទៅ

323

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖

+ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សារសេ

+ ខេត្តបន្ទាយមានជ័យ សៀមរាបប បាត់ដំបូង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សារសេ

+ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣អង្សារសេ