៩សន្លឹក ​រលេឹកពីអតីតកាល! ​ជឿថាអ្នកណាក៏ធ្លាប់ត្រូវម៉ែប្រើទិញរបស់នេះដែរកាលពីនៅក្មេង

204

អនុស្សាវរីយ៍កាលពីនៅក្មេងៗ ​គឺជាអនុស្សាវរីយ៍ដ៏ល្អបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ​ព្រោះជាវេលាដ៏ក្មេងខ្ចី ​គ្មានដឹងឮរឿងអ្វី ហើយក៏ជាវេលាដែលត្រូវសប្បាយនឹងជីវិតក្មេងៗផងដែរ។

នៅក្នុងអនុស្សាវរីយ៍ទាំងអស់នោះ ​មានរឿងខ្លះធ្វើឱ្យយើងមិនសូវសប្បាយចិត្ត ​ឬធ្វើឱ្យយើងធុញទ្រាន់ខ្លះៗដែរ ​ជាពិសេសគឺពេលដែលយើងកំពុងតែដើរលេងសប្បាយ ​ស្រាប់តែត្រូវអ្នកម្តាយប្រើឱ្យទិញនេះ ​ទិញនោះឱ្យគាត់ជិតៗផ្ទះ ដោយក្នុងនោះភាគច្រើនគឺជាគ្រឿងទេស៍សម្រាប់ដាំស្លតែម្តង ដូចជា ​អំបិល ​ប៊ីចេង ​ទឹកត្រី ​ម្ទេស ​សណ្តែកដី ប្រេងឆា សៀង ​ខ្ទឹមស និងអង្ករលីងជាដើមដែលច្រកថង់តូចៗ ព្រោះតែសម័យមុនគឺមិនទាន់សម័យ​​ ឬមានរបស់ទំនើបដូចពេលនេះនោះឡើយ។

ថ្ងៃនេះដើម្បីរម្លឹកអតីតកាល ​តោះៗមកតាមដានរូបភាពទាំង ៩សន្លឹកនេះ ​តើអ្នកមានអារម្មណ៍បែបណាបើបានបកទៅអតីតកាលទាំងនេះ សាកស្រមៃពេលត្រូវម្តាយប្រើទិញអីម្តងទៀតមើល៍៖