សូមកុំមើលរំលង!​ ផ្លែព្រីងទុំមានសារធាតុប្រឆាំងមហារីក និងព្យាបាលជំងឺទឹកនោមផ្អែម ថែមទាំងបំប៉នសរីរាង្គជាច្រើនទៀត

ឈ្មោះវិទ្យាសាស្ត្រ Sycygium cumini ( L.) skeels ព្រីង ជារុក្ខជាតិ ដើមធំ មានដើមកំណើតពីឥណ្ឌា ។ ផ្លែព្រីង មានរសជាតិជូរអែម , ផ្អែមនិង មាន លាយជាតិ ចត់ដែរ ។ ខ្មែរយើងនិយមបរិភោគ ផ្លែព្រីងទុំ ស្ទើគ្រប់គ្នា តែមិនបានដឹង ផ្លែព្រីងចាត់ក្នុងពួកបេរី ដែលមានសារៈប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពនិងរក្សាជំងឺ ព្រោះផ្លែព្រីង បរិបូណ៌ ទៅដោយ៖Carbohydrate , Fibers , Proteine , Vit B1B2 B3 B6 , Vit C Calcium , Phosphorus Potassium , Sodium , សារធាតុដែក ….។ល។ផ្លែព្រីងមានអត្ថប្រយោជន៍៖ ១. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម គេប្រើផ្លែព្រីងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមតាមបែបបុរាណ ដោយសារតែវាមានជាតិស្ករទាប។ ដោយឡែកតាមបែបវិទ្យាសាស្ត្រវិញ គឺគេចម្រាញ់ព្រីង ធ្វើជាឱសថសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ហើយការសិក្សាស្រាវជ្រាវបានបញ្ជាក់ថាគ្រាប់ព្រីងអាចកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាមបាន៣០%។២. ជួយការពារនិងធ្វើឲ្យឆ្អឹងរឹងមាំ នៅក្នុងផ្លែព្រីងមានសមាសធាតុល្អៗសម្រាប់សុខភាព ដូចជាជាតិកាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងវីតាមីនC ដែលនេះជួយការពារឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។៣. ជួយនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហម យោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Annamalai នៃប្រទេសឥណ្ឌា ផ្លែឈើដែលសំបូរដោយជាតិវីតាមីន C និងជាតិដែកដូចជាផ្លែព្រីង គឺជួយបង្កើនសារធាតុដែលដឹកនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហមដូចជាសមាសធាតុ Haemoglobin ដែលជួយប្រឆាំងនឹងជំងឺខ្វះកោសិកាឈាមក្រហមបាន។

៤. ជួយបង្ការជំងឺបេះដូង ផ្លែព្រីងមានផ្ទុកសារធាតុ Ellagic acid និងAnthocyanins ដែលសមាសធាតុទាំងនេះជួយបង្ការអុកស៊ីតកម្ម Cholesterol នៃជំងឺបេះដូងបាន ហើយផ្លែព្រីង១០០ក្រាមមានផ្ទុកសារធាតុប៉ូតាស្យូម៥៥មីលីក្រាមដែលជួយបង្ការដំណើរឈាមរត់ខ្លាំងបានផងដែរ។៥. ជួយបង្ការដំបៅក្លាយ តាមបែបបុរាណ បន្ថែមពីផ្លែព្រីង ស្លឹក សំបកដើមផ្លែព្រីង និងគ្រាប់ព្រីងត្រូវបានគេប្រើប្រាស់សម្រាប់បង្ការដំបៅក្លាយបាន ហើយជាពិសេសវាមានសារធាតុប្រឆាំងនឹងមេរោគ។៦. ស្លឹកព្រីងល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងសុខភាពមាត់ស្លឹកព្រីងគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសុខភាពមាត់ ជាពិសេសគេប្រើស្លឹកព្រីងជាឱសថបុរាណសម្រាប់ព្យាបាលចុកពោះ រាគ ម៉្យាងទៀតវាក៏មានសមាសធាតុប្រឆាំងបាក់តេរីដែលគេប្រើវាជាឱសថព្យាបាលបញ្ហាមាត់បាន។៧. ជួយបង្ការជំងឺមហារីក យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាផ្លែព្រីងអាចជួយរារាំងនូវសមាសធាតុដែលបង្កឲ្យមានវិវដ្ដនៃជំងឺមហារីកបាន៕