(មានវីដេអូ) ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង!! សកម្មភាពរបស់ប្អូនៗ អង្គុយរៀននៅក្រោមដេីមឈេីយ៉ាងកម្សត់ ព្រោះតែស្រែកឃ្លាននិងវិជ្ជា

65

ខេត្តព្រះវិហារ ៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបង្ហាញនូវសកម្មភាពសិស្សតូចៗមួយចំនួនក្នុងសាលាបឋមសិក្សាអូរជុញ​ អង្គុយរៀនក្រោមដេីមឈេី សាលាបឋមសិក្សាអូរជុញ​មានទីតាំងនៅភូមិសែនរុងរឿង១ ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យោងតាមប្រភពពីអ្នកគ្រូបង្រៀន មានគណនីហ្វេសប៊ុកឈ្មោះ Hunny Phim បានឲ្យដឹងថា ៖ “ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។ សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា ឈេី ដែក ឬក៏ជាលុយក៏ដែលមិនកំណត់ទេ។ សាលាបឋមសិក្សាអូរជុញ​ កំពុងតែរកជំនួយមកធ្វេីរោងដោល២បន្ទប់ មានលេខទំនាក់ទំនង 0978044485/ 0976892568/ 0978564187/ 0978910917″។

ក្នុងនោះផងដែរលោកគ្រូដែលមានគណនីហ្វេសប៊ុកឈ្មោះ Soklim Sim ក៏បានសរសេររៀបរាប់ថា៖ “លើសហើយកូនៗ ស៊ូៗ បើមិនរៀនចឹងទេគ្មានសាលារៀនទេ លោកគ្រូអ្នកគ្រូអស់លទ្ធភាពក្នុងការសុំអស់លោកអស់អ្នកហើយ ព្រោះថាគ្មានអ្នកណាមើលឃើញពីភាពលំបាករបស់កូនៗ នឹងលោកគ្រូអ្នកគ្រូទេ”។ បន្ទាប់ពីមានរូបភាពក្មេងៗខ្វះអគារសិក្សាហើយត្រូវរៀនសូត្រនៅក្រោមដើមឈើបែបនេះមានមហាជនជាច្រើននៅលើបណ្តាញសង្គមបង្ហាញក្តីអាណិតយ៉ាងខ្លាំង នឹងសង្ឃឹមថាអាជ្ញាធរថ្នាក់មូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់​ផងដែរ៕