នេះជាសកម្មភាពហាត់សមត្រៀមសម្តែងល្ខោនខោលឈុតធំពីសំណាក់សិល្បករ២៨០ នៅព្រះលានជល់ដំរីនាស្អែកនេះ

82

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះនឹងមានព្រឹត្តិការណ៍ដ៏មហស្ចារ្យនៃការសម្តែងល្ខោនខោលឈុតធំ ពីសំណាក់សិល្បករចំនួន២៨០នាក់ ហើយព្រឹត្តិការណ៍នេះផងដែរនឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ស្ថិតនៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ ការសម្តែងល្ខោនខោលឈុតធំនេះប្រារព្ធធ្វើឡើង ដើម្បីអបអរគម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​។

រូបភាពខាងក្រោមនេះគឺជាសកម្មភាពនៃការហាត់សម ល្ខោនខោលកម្ពុជារបស់សិល្បៈករ ដើម្បីត្រៀមសម្តែងជូនទស្សនាក្នុងឱកាសខួប ១ឆ្នាំ ក្រោយការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ដូច្នេះសូមបងប្អូនទាំងអស់កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! រូបថត៖ Rokkhak River Resort

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព khmernote